
ការលើកឡើងអំពីការបន្តធ្វើមហាបាតុកម្មអហឹង្សានេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានប្រកាស់លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិ អាណត្តិទី៥ កាលពីថ្ងៃទី២៧ កក្កដា ២០១៣កន្លងទៅ នៅព្រឹកថ្ងៃទី ៨ កញ្ញា ២០១៣ នៅស្ថានីយទូរទស្សន៌ជាតិកម្ពុជា ដោយមិនបានធ្វើតាមការទាមទាររបស់ គណបក្សសង្គ្រោះជាតិ អំពីការបង្កើតគណកម្មការឯករាជ្យមួយ ស៊ើបអង្គេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក កឹម សុខា បាននិយាយថា គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើមហាបាតុកម្មដែលធំជាងមុន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែកញ្ញា ២០១៣ បើសិនជាគ្មានដំណោះស្រាយ រឺមិនធ្វើតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណកម្មការឯករាជ្យ ស៊ើបអង្កេតរកភាពមិនប្រក្រតីនោះទេ។ ហើយមហាបាតុកម្មនេះ នឹងនៅតែបន្តរហូតមានដំណោះស្រាយសមស្របណាមួយ៕
ប្រភពពី នាវា