និស្សិតស្រីដែលលះបង់ខ្លួនប្រាណថតរឿងសិច ដើម្បីបានលុយបង់សាលា មានវិប្បដិសារី

សហរដ្ឋអាមេរិក ៖ និស្សិតស្រីឆ្នាំទីមួយម្នាក់ សិក្សានៅសាកលវិទ្យាល័យ Duke University ដែលធ្លាប់បានក្លាយ ជាតារាស្រីរឿងកុនកូនជ្រូក ត្រូវបានគេរិះគន់ថា នាងល្បីល្បាញមកដល់សព្វថ្ងៃ ដោយសារតែនាង ថតរឿងអាសអាភាស។ នាងមានឈ្មោះ Belle Knox ដែលបានឡើងប៉ុស្តិ៍ទូរទស្សន៍ ក្នុងកម្មវិធី Piers Morgan Live បន្ទាប់ពីនាងចេញពីសាលា ដើម្បីបកស្រាយរឿងរ៉ាវផ្សេងៗ ដែលបានកើតឡើង នៅសាលារបស់នាង។
ទោះជាយ៉ាងណា និស្សិតស្រីម្នាក់ បានអះអាងថា " ខ្ញុំមិនត្រូវបាន គេធ្វើអាជីវកម្មនោះទេ ខ្ញុំពេញចិត្តនឹងអ្វី ដែលខ្ញុំកំពុងធ្វើ "។ Knox បានលេចមុខនៅលើ ទំព័រកាសែត បន្ទាប់ពីនិស្សិតឆ្នាំទីមួយ ម្នាក់ទៀតឈ្មោះ Thomas Bagley បានទម្លាយប្រវត្តិរបស់នាង ក្នុងកម្មវិធីមួយ។ បន្ទាប់ពីរឿងរ៉ាវទាំងនោះ ត្រូវបានបែកធ្លាយ និងនិយាយតៗគ្នា ទូទាំងសាលានៅរដ្ឋ Carolina ខាងជើង ហើយនាងក៏ចាប់ផ្តើម មានអារម្មណ៍មិនស្រួល និងថាមិនមែនជា កន្លែងសុវត្ថិភាពសម្រាប់នាង ដូច្នេះសាលាក៏បាន អនុញ្ញាតឲ្យនាង ផ្អាករៀន ៣-៤ ថ្ងៃ។
ក្នុងបទសម្ភាសន៍ជាមួយ CNN នាង Knox បានពន្យល់លម្អិត ពីមូលហេតុដែល នាងប្រឡូកខ្លួន ក្នុងវិស័យរឿងកុនកូនជ្រូក និងបានបង្ហាញ ពីការសោកស្ដាយយ៉ាងខ្លាំង ក្នុងរឿងនោះ។ នាងបានសម្រេចចិត្ត ថតរឿងនោះដោយសារតែនាង ចង់បានលុយ ដើម្បីយកទៅបង់ថ្លៃសាលា ដែលមានតម្លៃ ប្រមាណ ៤៧ ០០០ ដុល្លារក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា ថ្លៃសេវាដែលនាងទទួលបាន គឺមិនគ្រប់គ្រាន់នោះទេ នៅពេលនោះ តែធ្វើបែបនេះ នាងអាចសម្រួលបន្ទុកគ្រួសារ របស់នាងបានខ្លះ។
មានការបញ្ជាក់ផងដែរថា នៅពេលថតដំបូង នាងទទួលបានតម្លៃ ១២០០ ដុល្លារអាមេរិក ក្នុងមួយឈុតនៃរឿង ខណៈរូបនាងមិនដែល ប្រាប់រឿងនេះដល់ឪពុកម្ដាយ នាងឡើយ។ នេះគឺជាវិប្បដិសារី ដែលអន្ទងរូបនាង រហូតមកដល់សព្វថ្ងៃ។ ការសម្រេចចិត្តរបស់នាង នាពេលនោះមិនត្រឹមតែធ្វើឲ្យ នាងសោកស្ដាយនោះ គ្រួសារក៏មិនគាំទ្រ និងស្អប់ខ្ពើម ខណៈមិត្តភ័ក្ដិនៅសាលាក៏រើសអើង និងរហូតបែកធ្លាយរឿងរ៉ាវ ពេញសាកលវិទ្យាល័យទៀត៕
Source from: watphnom-news.com