គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើ​មហាបាតុ​កម្ម​​ប្រសិន​​ បើ​​គ្មាន​​ដំណោះ​ស្រាយ​​សម​ស្រប (មានវីដេអូ)

តាម​រយៈ​សន្និសី​ទ​សារពត៌មាន​ របស់​គណបក្ស​សង្គ្រោះជាតិ នៅរសៀលថ្ងៃ​តី ៨ កញ្ញា ២០១៣ លោក កឹម សុខា បាន​ប្រកាសថា នឹង​បន្តធ្វើ​មហាបាតុកម្ម​អហឹង្សា​ចាប់​ពីថ្ងៃ​ទី ១៥ កញ្ញា​ ខាងមុខនេះ។

ការ​លើក​ឡើង​អំពី​ការបន្ត​ធ្វើ​មហាបាតុកម្ម​អហឹង្សា​នេះ បានធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប បានប្រកាស់​លទ្ធផល​ផ្លូវ​ការ នៃការបោះ​ឆ្នោត​ជាតិ អាណត្តិ​ទី៥ កាលពីថ្ងៃទី២៧ កក្កដា ២០១៣​កន្លងទៅ នៅព្រឹក​ថ្ងៃ​ទី ៨ កញ្ញា ២០១៣ នៅ​ស្ថានីយ​ទូរទស្សន៌​​ជាតិកម្ពុជា ដោយ​មិន​បាន​ធ្វើ​តាម​ការ​ទាម​ទារ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ​អំពីការបង្កើត​គណកម្មការ​ឯករាជ្យ​មួយ​ ស៊ើប​អង្គេត​ភាព​មិនប្រក្រតី​នៃ​ការបោះ​ឆ្នោត។

លោក កឹម សុខា បាន​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ នឹងបន្ត​ធ្វើ​មហាបាតុកម្ម​ដែលធំជាង​មុន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែកញ្ញា ២០១៣ បើសិន​ជា​​គ្មានដំណោះស្រាយ រឺមិនធ្វើ​តាម​ការ​ទាមទារ​របស់គណបក្ស​សង្គ្រោះជាតិ ក្នុង​ការបង្កើត​គណកម្មការ​ឯករាជ្យ ស៊ើបអង្កេត​រកភាពមិនប្រក្រតី​នោះទេ។ ហើយ​មហា​បាតុកម្មនេះ នឹងនៅតែបន្ត​រហូត​មានដំណោះស្រាយ​សមស្របណាមួយ៕
ប្រភពពី នាវា

No comments:

Post a Comment