បុរស​ម្នា​ក់បាន​ស្លាប់​ ដោយសារតែ​ត្រូវ​រថយន្ត​ដឹក​សាំង​បុក អូស​ជាង​២០​ម៉ែត្រ​

ខេត្តស្វាយរៀង៖បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិតយ៉ាង​​អា​ណោច​អា​ធ័មនិង​ស្ត្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់ខណៈដែល​ពួកគេ​កំពុងតែ​ជិះ​ម៉ូតូ១គ្រឿង​ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​សាំង​បាន​បើក​មក​បុក​ពេញទំហឹង  

ខេត្តស្វាយរៀង ៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត យ៉ាង​​អា​ណោច​អា​ធ័ម និង​ស្ត្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈដែល​ពួកគេ​កំពុងតែ​ជិះ​ម៉ូតូ១គ្រឿង​ ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​សាំង​ បាន​បើក​មក​បុក​ពេញទំហឹង   នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង កាល​ពី​វេលា​ម៉ោង​ង​១​និង​២៤​នាទី ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣​។​

 

​បើ​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា  ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ ជា ម៉ាញ អាយុ​៤៥​ឆ្នាំ និង​ស្ត្រី​២​នាក់​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ ជា ណូយ អាយុ​៥៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ហែ​ន គ្រី​ន អាយុ​៤៣​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ភូមិ​ព្រៃ​តាខ្មៅ ឃុំ​ចំបក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដី​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​មធ្យម​។ ខណៈពេលដែល​ជិះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បម្រុង​នឹង​បើក​ឆ្លងផ្លូវ ស្រាប់​​តែមាន​រថយន្ត​ដឹក​សាំង​មួយគ្រឿង ដែលជា​របស់​ក្រុមហ៊ុន​ប្រាយ​ វិក​ថឺ​រី មេគង្គ​ភេ​ត្រូ​លៀម ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-7155 ដែល​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បាន​ជ្រុល​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាន​គាប់​ជាប់​នៅក្នុង​រថយន្ត​អូស​ជាង​២០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត និង​ស្ត្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់​។​

 

​បន្ទាប់ពី​កើតហេតុ គេ​សង្កេតឃើញ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍ ដើម្បី​ធ្វើការ​វាស់វែង និង​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សា​ម៊ុ​យមក​ដឹកយក​អ្នក​របួស​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំណែក​វត្ថុតាង​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើ​ការ​​ដោះស្រាយ​នៅពេល​ក្រោយ​៕

១


Source from: watphnom-news.com

No comments:

Post a Comment