គណបក្ស​​ប្រជាជន​​សារទរ​​​លទ្ធផល​​​បោះឆ្នោត​​តែ​​សោកស្តាយ​​ការ​ថយ​អាសនៈ

តប​​ទៅ​​នឹង​​លទ្ធផល​​​ដែល​​​​គណបក្ស​​​​ប្រជាជន​​​​កម្ពុជា ​​ទទួល​​​​បាន​​​​៦៨​​​​អាសនៈ លោក​ឈាង វុន​​ដែល​​ជា​មន្រ្តី​ជាន់​ខ្ពស់​​​របស់​​គណបក្ស​ប្រជាជន​​កម្ពុជា បាន​​សម្តែង​​ការសារទរ ចំពោះ​​លទ្ធផល​​នៃការ​បោះឆ្នោត​​ដែល​​ប្រកាស​​ដោយ គជប។​​ប៉ុន្តែ​​ក្នុងនោះ លោក ឈាង វុន​ក៏​បាន​​សម្តែង​​ការ​​សោកស្តាយ ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា ថយនូវ​​អាសនៈ​​របស់​​ខ្លូន​ផងដែរ។

សម្លេង​លោក​ឈាន វុន

ជាមួយ​គ្នា​នេះ​លោក ឈាង វុន ក៏​​បាន​​ប្រាប់​​អោយ​ដឹងដែរ​ថា លោក​មិនមាន​ការភ្ញាក់​ផ្អើល​នោះទេ ចំពោះ​ការធ្វើ​មហាបាតុកម្ម​របស់​គណបក្ស​សង្រ្គោះជាតិ ពីព្រោះ វាមិនមែន​ជា​លើក​ទីមួយ​នោះទេ ការប្រកាស​បដិសេធ របស់ ប្រធាន​គណបក្សប្រឆំាង​ពីលទ្ធផល​បោះឆ្នោត គឺបាន​ធ្វើឡើង​ជាយូរណាស់​មកហើយ។

សម្លេង​លោក​ឈាន វុន


Source from: Vayofm

No comments:

Post a Comment