​ប្រមុខ​ការ​ទូត​​អាមេរិក​ថា ​ចំនួន​​ប្រទេស​​គាំ​ទ្រ​ប្រត្តិបត្តិការ​​នៅ​ស៊ីរី ​គឺ​កើន​ឡើង​

​មាន​ចំនួន​ប្រទេស​ដែល​គាំទ្រ​ចំពោះ​ការចាត់វិធានការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​ប្រទេស​ស៊ី​រី​បាន​កើនឡើង​ទ្វេ​ដង​ទៅ​ហើយ​។ នេះ​ជា​សម្តី​របស់​លោក​John Kerry រដ្ឋមន្ត្រីការបរទេស​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ថ្លែង​បន្ទាប់ពី​ចូល​រូ​ម​ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​រដ្ឋមន្ត្រីការ​បរទេស​​​សភាព​​អ៊ឺរ៉ុប​កាលពី​ថ្ងៃ​សៅរ​។

ការលើក​ឡើង​យ៉ាង​ដូច្នេះ គឺធ្វើឡើង​ខណៈពេលដែល​សហរដ្ឋ​អាមេរិក​​កំពុង​តែ​​ដើរ​​យ៉ាង​សំខាន់​​ក្នុង​​ការ​បញ្ចុះ​​បញ្ជូល​​ប្រទេស​ជា​មិ​ត្ត ​ដើម្បី​​គាំ​​ទ្រ​​ឲ្យ​​មាន​​​ការ​​ចាត់​វិ​ធាន​កា​រ​​ជា​ប​ន្ទាន់​​ទៅ​​លើ​របប​ដឹក​នាំ​​របស់​​ប្រធានាធិបតី​​ស៊ី​រី Bashar al-Assad ដែល​រង​ការចោទប្រកាន់​ថា បាន​ប្រើប្រាស់​អាវុធ​គីមី នាំឲ្យ​មាន​ការស្លាប់បា​ត់​បង់ជីវិ​ត​ប្រជាជន​ជាច្រើន​នាក់​។

ប្រមុខ​ការទូត​អាមេរិក​ដដែល​បានបញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក អូ​បា​ម៉ា នៅ​មិនទាន់​សម្រេច​ចិត្ត​នៅឡើយ​ទេ ថា​តើ​ត្រូវ​រងចាំ​លទ្ធផល​​នៃ​​ការ​ស៊ើបអង្កេត​របស់​ក្រុម​អ្នកជំនាញ់​អង្គការសហប្រជាជាតិ​ឬ​យ៉ាងណាទេ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ខាង​ប្រទេស​បារាំង​ដែល​ជា​សម្ព័នមិត្ត​អាមេរិកនោះ​បាន​ប្រកាស​ហើយ​ថា ប្រទេស​របស់​ខ្លួន​នឹង​រងចាំ​លទ្ធផល​បង្ហាញ់​ពី​ក្រុម​អ្នកជំនាញ់​រក​អាវុធ​គីមី​អង្គការសហប្រជាជាតិ​ជាមុន​សិន​ទើប​ធ្វើ​ការសម្រេច​ចិត្ត​។

របាយ​ការណ៏​របស់​ក្រុម​អ្នកជំនាញ់​អង្គកាសហប្រជាជាតិទា​ក់​ទងនឹង​ករណី​ការប្រើ​ប្រាស់​​អាវុធ​គីមី​នៅ​ស៊ី​រី​នេះ​គ្រោង​នឹង​ធ្វើ​ការបង្ហាញ់​នៅ​សប្តាហ៏​​ក្រោយ​។​

​កិច្ចប្រជុំ​G20​ដែល​ធ្វើឡើង​ក្នុង​ប្រទេស​រុស្ស៊ី​រយៈពេល​ពី​ថ្ងៃ ពោល​គឺ កាល​ទី​ថ្ងៃទី៥ និង​ទី​៦​កន្លងទៅ ត្រូវបាន​គេ​មើលឃើញ​ថា​បញ្ចប់​ទៅ​ដោយ​ភាព​ខ្វែងគំនិត​គ្នា និង​មិន​មុខ​គ្នា​មិន​សូវ​ចំ​នោះទេ​ជុំវិញ​បញ្ហា​នៅ​ស៊ី​រី ជាពិសេស​នោះ គឺ​រវាង​មេដឹកនាំ​អាមេរិក​និង មេដឹកនាំ​រុស្ស៊ី​តែម្តង​។

គួរ​កត់​សម្លាល់ថា ក្រោយ​ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​G20 លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​ធ្វើ​ការបញ្ចុះ​បញ្ជូ​ល​ឲ្យ​សភា​របស់​ខ្លួន​បង្ហាញ់​ការគាំទ្រ​ឲ្យ​ពេញ​ទំហឹង​ក្នុង​ប្រត្តិកម្ម​តប​ទៅ​នឹង​ប្រទេ​សស៊ី​រី​ផងដែរ​។​

​សូមបញ្ជាក់​ថា ទន្ទឹម​គ្នា​ជាមួយនឹង​ជំហរ​អាមេរិក​ក្នុង​ការធ្វើ​អន្តរាគ​ម​ន៏​នៅ​ស៊ី​រី អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​​លោក​បាន​ គីមូន​ បាន​​ប្រកាស​​​​ហើយ​​ថា ​ការចូល​​អន្តរាគ​ម​ន៏​​ដោយ​​គ្មាន​​ការ​យល់​ព្រម​​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​​របស់​​អង្គការ​​សហប្រជាជាតិ ​នឹង​នាំឲ្យ​មាន​ការ​ភាព​ច្របូក​​ច្របល់​​​កាន់​​តែ​​ខ្លាំង​​​ថែម​​​ទៀត​។​​(ដោយៈ​អ៊ុន រស្មី​)​


Source from: Vayofm

No comments:

Post a Comment