អាជីវករ​រកស៊ី​ជ្រែ​ទំនិញ​នៅ​ប៉ោយ​ប៉ែ​ត​ក្តៅក្រហាយ​នឹង​មន្ត្រី​គយ​ទារ​លុយ​ក្រៅផ្លូវការ​ច្រើន​ហួសហេតុ​ ​

អាជីវករ​រកស៊ី​ជ្រែ​ទំនិញ​តាម​រទេះ​ពី​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​ចូល​មក​ដាក់​ប្រមូលផ្តុំ​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​ម្នាក់​បាន​រអ៊ូរ​រទាំ​ថា​គាត់​រកស៊ី​មុខរបរ​នេះ​អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ​គ្រាន់​បាន​ចំណេញ​ក្បាលកាក់​បន្តិចបន្តួច​ចិញ្ចឹមជីវិត​ប៉ុន្តែ​ឥឡូវនេះ​សូ​ម្បី​តែ​ក្បាលកាក់​នោះ​ក៏​លែង​ចង់បាន​ដែរ​ដោយសារ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តម្រូវ​ឲ្យ​បង់លុយ​ក្រៅផ្លូវការ​មុខក្រោយ​ច្រើន​ពេក​

អាជីវករ​រកស៊ី​ជ្រែ​ទំនិញ​តាម​រទេះ​ពី​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​ ចូល​មក​ដាក់​ប្រមូលផ្តុំ​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​ម្នាក់​ បាន​រអ៊ូរ​រទាំ​ថា​ គាត់​រកស៊ី​មុខរបរ​នេះ​អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ​ គ្រាន់​បាន​ចំណេញ​ក្បាលកាក់​បន្តិចបន្តួច​ចិញ្ចឹមជីវិត​ ប៉ុន្តែ​ឥឡូវនេះ​សូ​ម្បី​តែ​ក្បាលកាក់​នោះ​ក៏​លែង​ចង់បាន​ដែរ​ ដោយសារ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តម្រូវ​ឲ្យ​បង់លុយ​ក្រៅផ្លូវការ​មុខក្រោយ​ច្រើន​ពេក​ ដែល​ក្នុង​មួយ​រទេះ​ និង​មួយ​ជើង​ត្រូវ​បង់លុយ​ពី​៤​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល​ ។​

​អាជីវករ​រូប​នោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​មាន​អ្នក​ប្រកប​របរ​ជ្រែ​ទំនិញ​នៅ​ច្រក​ប៉ោយ​ប៉ែ​ត​ចំនួន​ពី​១៣​នាក់​ទៅ​១៥​នាក់​ ដែល​នាំ​ចូល​ទំនិញ​ច្រើន​ប្រភេទ​រាប់រយ​តោន​ក្នុង​មួយ​ថ្ងៃៗ​ពី​ប្រទេស​ថៃ​តាម​រទេះ​ចូល​មក​កម្ពុជា​ ដូច​ជា​ សម្លៀក​បំពាក់​សម័យ​ ស្បែកជើង​…​។​ល​។​ រីឯ​ការ​បង់លុយ​ជូន​មន្ត្រី​គយ​គឺ​អាស្រ័យ​លើ​មាត់​របស់​មន្ត្រី​គយ​ជា​អ្នក​កំណត់​តែ​ម្តង​ ដែល​ជា​ធម្មតា​ត្រូវ​ចូលខ្លួន​ទៅ​បង់លុយ​ឲ្យ​មន្ត្រី​គយ​នៅ​វេលា​ម៉ោង​១៧​ទៅ​១៨​ល្ងាច​ក្នុង​មួយ​ថ្ងៃៗ​ ចំនួន​ប្រមាណ​២៥​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ "​គិត​តាម​ចំនួន​ជើង​នាំ​ទំនិញ​ចូល​តិច​ឬ​ច្រើន​"​ ដោយ​គ្មាន​ទទួល​បាន​បង្កាន់ដៃ​បង់លុយ​ពី​មន្ត្រី​គយ​នោះ​ទេ​ ។​ ​

ប្រភព​ពី​អាជីវករ​ខ្លះ​ទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​មានការ​បង់លុយ​ប្រចាំខែ​ឲ្យ​ទៅ​មន្ត្រី​គយ​ ទើប​អាច​ឈរជើង​រកស៊ី​នៅ​ច្រក​ប៉ោយ​ប៉ែ​ត​បាន​ គឺ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​ប្រមាណ​ពី​៦​លាន​រៀល​ទៅ​៧​លាន​រៀល​ ចំពោះ​អ្នកម៉ៅការ​ទំនិញ​តាម​រទេះ​ដែល​មាន​គ្រប​តង់​ពណ៌​ខៀវ​ ។​

​ក្រុម​អាជីវករ​ទាំងនោះ​បាន​បង្ហើប​ប្រាប់​ទៀត​ថា​ ការ​ប្រមូល​ទំនិញ​តាម​រទេះ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​នោះ​ ត្រូវ​ផ្ទេរ​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ិ​ច​ប្រេស​ ដើម្បី​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​ ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ពី​មន្ត្រី​គយ​ គ្រប់គ្រង​ដោយ​លោក​ ឈួ​ន​ ហៃ​ ជា​ប្រធាន​ស្នាក់​ការ​គយ​ប៉ោយ​ប៉ែ​ត​ និង​ក្រុម​មន្ត្រី​គយ​ចល័ត​ ។​ ​

ពួក​អាជីវករ​បាន​លើក​ឡើង​ថា​ បើ​មាន​យន្តការ​តម្រូវ​ឲ្យ​បង់ពន្ធ​ទំនិញ​នាំ​ចូល​តែ​មួយ​កន្លែង​ត្រឹមត្រូវ​តាម​គោលការណ៍​កំណត់​ជា​ការ​បម្រើសេវា​សាធារណៈ​នោះ​ ទំនងជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​តម្រូវ​ឲ្យ​បង់ពន្ធ​តាម​មាត់​របស់​មន្ត្រី​គយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របៀប​សព្វ​ថ្ងៃនេះ​ ៕​

Koy Koy1 Koy2


Source from: www.dtn7.com

No comments:

Post a Comment