
ប្រទេសចិន ៖ រឿងហេតុដែល បុរសជនជាតិចិន ម្នាក់ឈ្មោះ ស៊ៀវ លៀន អាយុ ២២ ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ច្រមុះធ្ងន់ធ្ងរ មិនអាចដកដង្ហើមបានទេ ហើយក្រុមគ្រូពេទ្យ បានជួយបណ្តុះច្រមុះថ្មីមួយ ប៉ុន្តែប៉ុន្មានខែក្រោយមក ច្រមុះពិតប្រាកដមួយបានដុះនៅលើថ្ងាស របស់គាត់បង្កឲ្យមាន ការភ្ញាក់ផ្អើលគ្រប់ៗគ្នា។
គ្រូពេទ្យបានបញ្ជាក់ថា បន្ទាប់ពីឈ្មោះ ស៊ៀវ លៀន រងបាក់បែកច្រមុះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រូពេទ្យបានកែច្នៃ ច្រមុះឡើងវិញ ដើម្បីឲ្យគាត់ដកដង្ហើម ។ ច្រមុះរបស់គាត់រងរបួស បង្កឲ្យមានបាក់តេរី ជាច្រើនខែ គឺគាត់មិនអាច ដកដង្ហើមបានឡើយ។ ច្រមុះរបស់គាត់មិនអាច ព្យាបាលដើម្បីដកដង្ហើម តាមរន្ធច្រមុះធម្មជាតិ បានឡើយ។
ទោះបីជាយ៉ាងណា គ្រូពេទ្យបានខិតខំ ធ្វើយ៉ាងណាដើម្បីសង្គ្រោះ ជីវិតរបស់គាត់។ ដំបូងឡើយ ឈ្មោះ ស៊ៀវ លៀន បានរស់ទាំងវេទនា នៅមន្ទីរពេទ្យដោយពឹងផ្អែក លើឧបករណ៍ជំនួយ ហើយក្រោយមក គ្រួពេទ្យបានសម្រេចដោះ ឧបករណ៍ជំនួយរន្ធដង្ហើមចេញ និងបានបណ្តុះច្រមុះថ្មីមួយ ដល់ឈ្មោះ ស៊ៀវ លៀន ។
ក្រុមវេជ្ជបណ្ឌិតបានដាក់ ពង្រីកជាលិកាស្បែក នៅលើថ្ងាសរបស់ឈ្មោះ ស៊ៀវ លៀន និងបានកាត់បណ្តុះ ឲ្យក្លាយជារូបរាងច្រមុះឡើង។ រយៈពេល ៩ ខែក្រោយមក វាបានដុះលូតលាស់ ពេញដូចច្រមុះធម្មជាតិ ហើយឈ្មោះ ស៊ៀវ លៀន បានដកដង្ហើមធម្មតា។ ការងារបណ្តុះច្រមុះថ្មីនេះ ត្រូវបានធ្វើឡើង ដោយក្រុមវេជ្ជបណ្ឌិត ក្នុងមន្ទីរពេទ្យខេត្ត Fujian ប្រទេសចិន៕
Source from: watphnom-news.com