ការបណ្តុះ​ច្រមុះ​ថ្មី​នៅលើ​ថ្ងាស ​របស់​​គ្រូ​ពេទ្យ​​ចិន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

​ប្រទេស​ចិន៖រឿងហេតុ​ដែលបុរស​​ជន​ជាតិ​​ចិនម្នាក់​​ឈ្មោះស៊ៀ​វលៀនអាយុ

ប្រទេស​ចិន ៖ រឿងហេតុ​ដែល បុរស​​ជន​ជាតិ​​ចិន ម្នាក់​​ឈ្មោះ ស៊ៀ​វ លៀន អាយុ ២២ ឆ្នាំ បាន​​ជួប​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍ ប៉ះ​ពាល់​​ដល់​ច្រមុះ​​ធ្ងន់​ធ្ងរ មិន​អាច​​ដក​ដង្ហើម​​បាន​ទេ ហើយ​​ក្រុម​គ្រូ​ពេទ្យ បាន​​ជួយ​​បណ្តុះ​​ច្រមុះ​​ថ្មី​​មួយ  ប៉ុន្តែ​​​ប៉ុន្មាន​​ខែក្រោយ​មក ច្រមុះ​ពិតប្រាកដ​មួយ​បាន​ដុះ​នៅលើ​ថ្ងាស របស់គាត់​បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​។​ ​

 

គ្រូពេទ្យ​បានបញ្ជាក់​ថា បន្ទាប់ពី​ឈ្មោះ ស៊ៀ​វ លៀន រង​បាក់បែក​ច្រមុះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គ្រូពេទ្យ​បាន​កែច្នៃ ច្រមុះ​ឡើងវិញ ដើម្បី​ឲ្យ​គាត់​ដកដង្ហើម ។ ច្រមុះ​របស់គាត់​រងរ​បួស បង្ក​ឲ្យ​មាន​បាក់តេរី ជាច្រើន​ខែ គឺ​គាត់​មិនអាច ដកដង្ហើម​បានឡើយ​។ ច្រមុះ​របស់គាត់​មិនអាច ព្យាបាល​ដើម្បី​ដកដង្ហើម តាម​រន្ធ​ច្រមុះ​ធម្មជាតិ បានឡើយ​។ ​

 

ទោះបីជា​យ៉ាងណា គ្រូពេទ្យ​បាន​ខិតខំ ធ្វើយ៉ាងណា​ដើម្បី​សង្គ្រោះ ជីវិត​របស់គាត់​។ ដំបូង​ឡើយ ឈ្មោះ ស៊ៀ​វ លៀន បានរ​ស់ទាំង​វេទនា នៅ​មន្ទីរពេទ្យ​ដោយ​ពឹងផ្អែក លើ​ឧបករណ៍​ជំនួយ ហើយ​ក្រោយមក គ្រួ​ពេទ្យ​បានសម្រេច​ដោះ ឧបករណ៍​ជំនួយ​រន្ធ​ដង្ហើមចេញ និង​បាន​បណ្តុះ​ច្រមុះ​ថ្មី​មួយ ដល់​ឈ្មោះ ស៊ៀ​វ លៀន ។​

 

​ក្រុម​វេជ្ជបណ្ឌិត​បានដាក់ ពង្រីក​ជាលិកា​ស្បែក នៅលើ​ថ្ងាស​របស់​ឈ្មោះ ស៊ៀ​វ លៀន និង​បាន​កាត់​បណ្តុះ ឲ្យ​ក្លាយជា​រូបរាង​ច្រមុះ​ឡើង​។ រយៈពេល ៩ ខែក្រោយ​មក វា​បាន​ដុះ​លូតលាស់ ពេញ​ដូច​ច្រមុះ​ធម្មជាតិ ហើយ​ឈ្មោះ ស៊ៀ​វ លៀន បាន​ដកដង្ហើម​ធម្មតា​។ ការងារ​បណ្តុះ​ច្រមុះ​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង ដោយ​ក្រុម​វេជ្ជបណ្ឌិត ក្នុង​មន្ទីរពេទ្យ​ខេត្ត Fujian ប្រទេស​ចិន​៕ ​

Wat 28093 Wat 28094

 


Source from: watphnom-news.com

No comments:

Post a Comment