
ដូនជី Facebook ដែលគេស្គាល់ថា ជាម្ចាស់ Page មួយឈ្មោះ «យុវជនឈានមុខ» មានអ្នកគាំទ្រចំនួន ២៣.៩៨៦ នាក់ និងជា Page គាំទ្រគណបក្សនយោបាយកាន់អំណាច ហើយក៏ធ្លាប់អ្នកលេង Facebook រិះគន់ និងជេរច្រើនដែរនោះ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣នេះ បាន Post នូវ Video Clip មួយក្រោយពីនាងបានចូលរួមកម្មវិធីបិទបញ្ចប់មហោស្រពតន្ត្រីថ្នាក់ជាតិរួចមក ដោយបានសម្តែងនូវការកោតសរសើរដល់ក្រុមចូលរួមប្រឡងនីមួយៗផលិតចេញជាស្នាដៃដោយខ្លួនឯងទាំងបទភ្លេង ទាំងទំនុកច្រៀង មិនមានការចម្លងពីអ្នកដទៃទេ ដែលនេះគឺជាមោទកភាពរបស់ជាតិខ្មែរ។
មិនតែប៉ុណ្ណោះ ដូនជី Facebook ជាមួយនឹងការលេចមុខសាជាថ្មីនេះក៏បានសំណូមពរដល់ម្ចាស់ផលិតកម្មនានា និងក្រុមតារាខ្មែរកុំឲ្យចម្លងស្នាដៃពីអ្នកដទៃ មកធ្វើជាស្នាដៃខ្លួនឯងនាំឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។
មជ្ឈដ្ឋានអ្នកស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ បានសម្តែងនៅការគាំទ្រចំពោះសំណូមពរ និងការយល់ឃើញរបស់ដូនជី Facebook ដែលមិនចង់ឲ្យមានការលួចចម្លងស្នាដៃអ្នកដទៃរបស់ផលិតកម្ម និងតារាខ្មែរមួយចំនួននោះ ដ្បិតអំពើលួចចម្លងស្នាដៃអ្នកដទៃជាពិសេសពីបរទេស ត្រូវបានម្ចាស់ផលិតកម្ម និងតារាខ្មែរមួយចំនួនចាត់ទុកជាទម្លាប់ និងជាវប្បធម៌ដ៏ពេញនិយមរបស់ពួកគេ ងាយស្រួលកើបលុយមិនបាច់ប្រឹងផលិតខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំមកហើយៗក៏ធ្លាប់ទទួលរងការរិះគន់ពីម្ចាស់ស្នាដៃដើម ដូចជាកូរ៉េ ថៃ យ៉ាងសន្ធឹកសន្ធាប់ផងដែរ៕
Source from: www.dtn7.com
No comments:
Post a Comment