ក្រុមយុវជន​ឈានមុខ Post Video Clip រាំ​ស្រាត​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ផ្ញើ​សារ​ជូន​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នាយករដ្ឋមន្ត្រី​ចាស់ (​មាន​វីដេអូ​)

នៅ​ថ្ងៃអាទិត្យទី​២៩ខែកញ្ញាឆ្នាំ​២០១៣​នេះPageមួយនៅក្នុង​បណ្តាញ​សង្គម

នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣​នេះ Page មួយ នៅក្នុង​បណ្តាញ​សង្គម Facebook ឈ្មោះ «យុវជន​ឈានមុខ​» ដែល​គេ​ស្គាល់​ថា ជា Page គ្រប់គ្រង​ដោយ​ដូនជី Facebook បាន Post នូវ Video Clip រាំ​ស្រាត​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​។​ ​

ក្រុមអ្នកលេង Facebook បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ថា Page ក្រុមយុវជន​ឈានមុខ របស់​ដូនជី Facebook ត្រូវបាន​គេ​ស្គាល់​ថា មាន​ទំនោរ​និន្នាការ​គាំទ្រ​គណបក្សនយោបាយ​កាន់អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា និង​តែង​ទន្ទេញ​ពាក្យ​ថា «​អភិវឌ្ឍន៍​គ្រប់​វិស័យ​» បែរជា Page មួយ​នេះ Post នូវ Video Clip រាំ​ស្រាត​ក្នុង​ក្លឹប​កម្សាន្ត ដែល​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌​ពាលា​អាវាសែ​ក្នុងសង្គម​ខ្មែរ​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទៅវិញ​។​

មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា បាន​លើកឡើងថា ការ Post នូវ​រូបភាព Video Clip រាំ​ស្រាត​ក្នុង​ក្លឹប​កម្សាន្ត ដោយ Page ក្រុមយុវជន​ឈានមុខ គឺ​បានបង្ហាញ​នូវ​ព័ស្តុតាង​ទាក់ទង​នឹង​ការបំផ្លិចបំផ្លាញ​វប្បធម៌​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​បង្កដោយ​ម​ន្ត្រី​ថ្នាក់ដឹកនាំ​ប្រទេស និង​ក៏​ជា​សារ​មួយ​ផ្ញើជូន​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នាយករដ្ឋមន្ត្រី​ចាស់​ឲ្យ​ធ្វើការ​ពិចារណា​ផងដែរ​៕​

sexy-dance


Source from: www.dtn7.com

No comments:

Post a Comment