សេ​១២៥ ពន្លះ​ស្មាស​រ៉េ​វូ បណ្តាល​ឲ្យ​​ស្លាប់ម្នាក់​ និង២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​

​រាជធានី​ភ្នំពេញ៖មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើងកាលពី​វេលា​ម៉ោង​៩និង​៥០​នាទី​យប់ថ្ងៃទី​២៨ខែកញ្ញាឆ្នាំ​២០១៣

​រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ ដែល​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង​ បាន​បើក​បុក​គ្នា​ពេញទំ​ហឹង​​នៅតាម​   បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់​មុខ​សាលាសង្កាត់​ចោម​ចៅ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់បាត់​បង់ជីវិត និង​២​នាក់​ទៀត​​រងរបួស​ធ្ងន់ ស្រាល​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ ធឿ​ង សំណាង ភេទ​ប្រុស អា​យុ​​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​អង្គ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ ចំណែក​ម្នាក់ទៀត​ឈ្មោះ អាត់ យ៉ា​ទិ​ត្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​តា​គាំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ធ្ងន់​។ ចំណែក​បុរស​ម្នាក់ទៀត​រងរបួស​ស្រាល មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ មួយគ្រឿង ពាក់​ស្លាក​លេខ កណ្តាល 1G-2956 ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​។ ខណៈពេល​មកដល់​ចំណុចកើតហេតុ ស្រាប់​តែ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ស្មាស​រ៉េ​វូ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-10​01 បើក​បរ​​ដោយ​បុរស​ម្នាក់ ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ សេ​១២៥ បាន​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់ ចំណែក​ខាង​ភាគី​ម៉ូតូ​ស្មាស បាន​​រង​របួស​ស្រាល​។​

 

​បន្ទាប់ពី​កើតហេតុ គេ​សង្កេតឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍​ដើម្បី​ធ្វើការ​វាស់វែង និង​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹកយក​អ្នករបួស​ទៅធ្វើ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ទើប​បណ្តាល​ជនរងគ្រោះ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើ​ម្បី​​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

1 2


Source from: watphnom-news.com

No comments:

Post a Comment