​មកពី​ផឹកស៊ី​បាត់​ខ្លួន​មួយ​យប់ ប្រទះឃើញ​សព​ក្នុង​ទឹក​ប្រឡាយ​ក្រោយ​ផ្ទះ​

​ខេត្តបាត់ដំបង៖បុរស​ម្នាក់​ជា​កម្មករ​​សំ​ណង់បាន​​បាត់​​ខ្លួន​​មួយ​​យប់បន្ទាប់​ពី​​ផឹក​ស៊ី​​ជុំ​​មិត្ត​ភក្តិហើយ​​បាន​​បែក​ផ្លូវគ្នា​​ទៅ​ផ្ទះ​​រៀ​ងខ្លួនស្រា​ប់តែ​​ព្រឹក​​ថ្ងៃ​ទី​​៣០

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ជា​កម្មករ​​សំ​ណង់ បាន​​បាត់​​ខ្លួន​​មួយ​​យប់ បន្ទាប់​ពី​​ផឹក​ស៊ី​​ជុំ​​មិត្ត​ភក្តិ ហើយ​​បាន​​បែក​ផ្លូវគ្នា​​ ទៅ​ផ្ទះ​​រៀ​ងខ្លួន ស្រា​ប់តែ​​ព្រឹក​​ថ្ងៃ​ទី​​៣០ ខែ​កញ្ញា ឆ្នាំ​​២០១៣ អ្នក​ជិត​ខាង​​បាន បង់​សំណាញ់​​រក​ឃើញ​​សព ក្នុងទឹក​​ប្រឡាយ​ចិន នៅក្រោយ​ផ្ទះ នៅ​ចំណុច​អណ្តូង​តា​ប៊ី ស្ថិតក្នុង​ភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​ ​

 

បុរសរងគ្រោះ​មានឈ្មោះ រ៉​ន គ​ន្ធា អាយុ ៣០ ឆ្នាំ ជា​កម្មករសំណង់ នៅ​លីវ​មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ បាន​លង់​ទឹង​អណ្តូង​តា​ប៊ី ដែល​ត្រូវបាន​គេ​កាយ ជា​ប្រឡាយ​មេ ហៅ​ប្រឡាយ​ចិន មាន​ជម្រៅ​ប្រមាណ ២ ម៉ែត្រ​។ កាលពី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ជនរងគ្រោះ​បាន​ផឹកស្រា​ថ្នាំ ជាមួយ​កម្មករ​ផ្សេងទៀត ក្នុងភូមិ លុះ​ម៉ោង ៨ យប់​បាន​បែក ផ្លូវ​ទៅផ្ទះ​រៀងខ្លួន​។​ ​

 

ជា​រៀងរាល់ថ្ងៃ​ពេល​មកពី​ធ្វើ​សំណង់​វិញ ជនរងគ្រោះ​តែងតែ ទៅ​ងូតទឹក នៅ​អណ្តូង​តា​ប៊ី ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា មិត្តភក្តិ​បាន​ដើររក ជនរងគ្រោះ​ទៅធ្វើ​ការ តែ​រក​មិនឃើញ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ហើយក៏​នាំគ្នា​រាវរក និង​យក​សំណាញ់​បង់ តាម​ប្រឡាយ​លុះ​ម៉ោង ១១ ព្រឹក ទើប​ប្រទះ​សពជាប់​នឹង​សំណាញ់ ហើយក៏​យកមក​ធ្វើបុណ្យ​តែម្តង​៕ ​

Wat 0110


Source from: watphnom-news.com

No comments:

Post a Comment