មន្ត្រី​ដែល​ផ្តល់យោបល់​បង្ហិនបង្ហោច​ប្រយោជន៍​រដ្ឋ​ជូន​នាយករដ្ឋមន្ត្រី​ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ឯកឧត្តម​បណ្ឌិតអូនព័ន្ធមុនីរ័ត្នត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះដោយ​ព្រះរាជក្រឹត្យ​លេខនស​/​រកត​/០៩១៣/៩០៣ចុះ​ថ្ងៃទី​២៤

ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩១៣/៩០៣ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣​។​ ​

កាលពី​អាណត្តិ​មុនៗ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែល​ស្ពាយ​ចំណេះដឹង​មកពី​ប្រទេស​រុស្ស៊ី​«​អតីត​សហភាពសូវៀត​»​នោះ ទទួលបាន​ការតែងតាំង​ក្នុង​មុខតំណែង​យ៉ាងច្រើន​គ​គោក មាន​ជាអាទិ៍​៖ ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ផង ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ផង ជា​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី​ផង ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផង និង​ជា​ក្រុមប្រឹក្សាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​តំ​ណា​ងឲ្យ​រាជរដ្ឋាភិបាល​ផង​។​

ក្នុងនាម​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​នាពេល​កន្លងមក​នោះ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ធ្លាប់បាន​ផ្តល់យោបល់​ជូន​នាយករដ្ឋមន្ត្រី​ជាច្រើន​ទាក់ទង​នឹង​សំណុំ​រឿងក្តី ដែល​ការ​ផ្តល់យោបល់​ខ្លះ​នាំ​ឲ្យ​មានការ​រំលោភ​អំណាច​ស្ថាប័ន​តុលាការ បំពាន​រដ្ឋធម្មនុញ្ញ​និង​បង្ហិនបង្ហោច​ផលប្រយោជន៍​រដ្ឋ​ទៀតផង​។​

ព័ស្តុតាង​ជាក់ស្តែង​មួយ​បាន​បង្ហាញថា ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក្នុង​មុខតំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានផ្តល់​យោបល់​ជូន​នាយករដ្ឋមន្ត្រី​ឲ្យ​មានការ​សម្រេច​បង្ក​នូវ​ការខូចខាត​ផលប្រយោជន៍​រដ្ឋ រំលោភ​លើ​អំណាច​ស្ថាប័ន​តុលាការ​និង​បំពាន​លើ​រដ្ឋធម្មនុញ្ញ គឺ​ទាក់ទង​នឹង​សំណុំរឿង​វិវាទ​ដីធ្លី​មួយកន្លែង​មាន​ទំហំ​ប្រមាណ​៤០០​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌដង្កោ​«​បច្ចុប្បន្ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​»​រាជធានី​ភ្នំពេញ រវាង​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​និង​បុគ្គល​ម្នាក់​ឈ្មោះ កែវ ជីន ។​

រឿងក្តី​ខាងលើនេះ ត្រូវបាន​ស្ថាប័ន​តុលាការ​ជំនុំជម្រះ​ចប់សព្វគ្រប់​ហើយ​ដល់​តុលាការ​កំពូល​«​តុលាការ​កំពូល​ជំនុំជម្រះ​រហូតដល់​ទៅ​ពីរដង​»​ដោយ​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​គ្រប់គ្រង​ជា​កម្មសិទ្ធិរួម​ភូមិ​«​ផលប្រយោជន៍​សាធារណៈ​»​និង​ហាម​មិន​ឲ្យ​អាជ្ញាធរ​លក់ ដូរ ផ្ទេរសិទ្ធិ​ឲ្យ​ទៅ​អ្នកដទៃ​ឡើយ តាម​អំណាច សាលដីកា​រដ្ឋប្បវេណី​ស្ថាពរ​លេខ​១៤១ ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០០៥ របស់​តុលាការ​កំពូល​។​មានន័យថា ការសម្រេច​របស់​ស្ថាប័ន​តុលាការ​បាន​ផ្តល់នូវ​ផលប្រយោជន៍​រដ្ឋ​ទុក​ឲ្យ​អាជ្ញាធរ​ភូមិ​ប្រើប្រាស់​ជា​កម្មសិទ្ធិរួម​នៅលើ​ដី​ទំនាស់​។​

ក្រោយមក តាម​ការផ្តល់​យោបល់​ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៥ របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន គោរព​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី នាំ​ឲ្យ​រាជរដ្ឋាភិបាល​ស​ម្រ​ច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ឈ្មោះ កែវ ជីន ដែលជា​បុគ្គល​ធ្លាប់​ចាញ់ក្តី​នៅ​ស្ថាប័ន​តុលាការ​រួចហើយ បាន​កាន់កាប់​ជា​កម្មសិទ្ធិ​វិញ តាម​ស្មារតី​លិខិត​លេខ​១៩៦៩​សជណ ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០០៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​«​យោងតាម​ចំណារ ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០០៥ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​»​។​

ការផ្តល់​យោបល់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​និង​ជា​មន្ត្រី​ដែល​បណ្តុះបណ្តាល​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី នាំ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​បែប​នេះ គឺ​បានធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​រួញរា​ក្នុងការ​អនុវត្ត​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ដើម្បី​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​គ្រប់គ្រង​ជា​ផលប្រយោជន៍​រួម​ភូមិ​តាម​នីតិវិធី​នៃ​ច្បាប់​ឡើយ ដ្បិត​មន្ត្រី​តុលាការ​តែង​ខ្លបខ្លាច​នឹង​អំណាច សជណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

ប៉ុន្តែ រឿងចម្រូងចម្រាស​ក្នុងការ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​និង សជណ ទីស្តីការគណៈរដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ នៅ​ទីបំផុត​ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ឲ្យ​អនុវត្តន៍​តាម​អំណាច​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​។​

អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លិខិត​លេខ​០៣២/០១/២០១៣​កប​ធ​.​សជណ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ការផ្តល់​យោបល់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន គោរព​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី គឺ​នាំ​ឲ្យ​មានការ​រំលោភបំពានរ​ដ្ឋ​ធម្មនុញ្ញ​ផង ជាន់ឈ្លី​លើ​អំណាច​សាលដីកា​របស់​ស្ថាប័ន​តុលាការ​ផង​និង​ធ្វើ​ឲ្យ​ខូចខាត​ផលប្រយោជន៍​របស់​រដ្ឋ​ផង​។​

ឥឡូវនេះ ទោះបីយ៉ាងណា​ក៏ដោយ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលជា​មន្ត្រី​ផ្តល់យោបល់​បង្ហិនបង្ហោច​ផលប្រយោជន៍​រដ្ឋ​និង​ផលប្រយោជន៍​ច្បាប់​ជូន​នាយករដ្ឋមន្ត្រី​នោះ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អាណត្តិ​ទី​៥​ហើយ ដ្បិត​ទំនង​មកពី​«​សម្តេច​តេ​ជោ​សែន​»​យល់ឃើញថា អ្នកចេះ​ច្បាប់​និង​អ្នកចេះ​ធ្វើ​សេដ្ឋកិច្ច​នៅ​ស្រុក​ខ្មែរ​អស់​ត្រឹម​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ហើយ​មើលទៅ​៕​

1380943_224111117751399_396721672_n


Source from: www.dtn7.com

No comments:

Post a Comment