ដោយ​សារ​តែ​​រឿង​​ជម្លោះ​​ព្រំ​ដី បាញ់​សម្លាប់​​ថៅ​កែ​​ចំ​ការ​កៅ​ស៊ូ ហើយ​រ​ត់​ទៅ​​ពួន​​នៅ​ផ្ទះ​​សំ​ណាក់​

​ខេត្តរតនគិរី៖តាម​​ការ​ស្រាវ​ជ្រាវ​​យ៉ាង​​ដិត​ដល់ស​មត្ថ​កិច្ច​​បាន​​ឃាត់​ខ្លួនជន​ដៃ​ដល់​​ពាក់​ព័ន្ធ​​និង​​ការ​បាញ់​​ស​ម្លាប់​​ថៅ​កែ​​ចំការ​កៅ​ស៊ូកាល​ពី​​វេលា​​ម៉ោង៨​​យប់​​ថ្ងៃ​ទី​២១

​ខេត្តរតនគិរី ៖ តាម​​ការ​ស្រាវ​ជ្រាវ​​យ៉ាង​​ដិត​ដល់ ស​មត្ថ​កិច្ច​​បាន​​ឃាត់​ខ្លួន ជន​ដៃ​ដល់​​ពាក់​ព័ន្ធ​​និង​​ការ​ បាញ់​​ស​ម្លាប់​​ថៅ​កែ​​ចំការ​កៅ​ស៊ូ កាល​ពី​​វេលា​​ម៉ោង ៨​​យប់​​ថ្ងៃ​ទី​២១ ខែ​តុលា ស្ថិត​នៅ​ក្នុង​ផ្ទះ​​សំ​ណាក់​​មួយ​កន្លែង ក្នុង​ភូមិ​​ជ័យ​ជំនះ សង្កាត់​​ឡា​​បាន​សៀក ស្រុក​បាន​លុង ខេត្ដ​រតនគិរី  គឺ​រំលង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល ជុំវិញ​អំពើ​ឃាតកម្ម បាញ់សម្លាប់​មនុស្ស មិន​ញញើត​ដៃ​។​

 

​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​និយាយថា ជនសង្ស័យ​មានឈ្មោះ សុខ ណា ហៅ ខ្នា អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ភូមិ​២ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ។ ជនសង្ស័យ​មាន​ចំការកៅស៊ូ ប្រមាណ ១០ ហិកតា នៅ ជាប់​ចំការកៅស៊ូ ជនរងគ្រោះ ហើយ​កន្លងទៅ​ពួកគេ​ទាំងពីរ​នាក់ មាន​ជម្លោះ​ជាមួយគ្នា រឿង​ព្រំដី ហើយ​ជនសង្ស័យ​ធ្លាប់​បោះ ពាក្យសំដី​ថា អ្ហែង​រស់នៅ​មិនបាន​សុខ​នោះទេ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន ឆ្លើយ​ដោះសា​រថា ខ្លួន​ដេក​ក្នុង​សំណាក់ រង់ចាំ​ស្រី​ស្នេហ៍ ប៉ុន្ដែ​ដោយមាន​ភស្ដុតាង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ សុខ ណា ហៅ ខ្នា និង​បន្ដ​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ។ សូម​រំលឹកថា ថៅកែ​ចំការកៅស៊ូ ឈ្មោះ សែ ម៉ូ​វ​សែ អាយុ​ជាង ៥០​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ត្រូវបាន​ជន​មិន​ស្គាល់ មុខ​បាញ់សម្លាប់​យ៉ាង អាណោចអាធ័ម​បំផុត នៅក្នុង​ព្រៃ ដោយសារតែ​រឿង​ជម្លោះ​ព្រំដី​៕

Wat 22109 Wat 221010


Source from: watphnom-news.com

No comments:

Post a Comment