ជិះ​​ម៉ូតូ​​ទន្ទឹម​គ្នា​​ទាក់​​ដៃ​ចង្កូត​​ជ្រុល​​ទៅ​បុក​​ឡាន​​ដឹក​ទំ​និញ ស្លាប់​​ម្នាក់​​និង​​របួស​ធ្ងន់​​ស្រាល ២​​នាក់​

​ខេត្ដ​កណ្ដាល៖បុរស​​ម្នាក់​​បាន​​ស្លាប់​​ភ្លាម​ៗនៅ​​នឹ​ង​កន្លែង​​កើត​ហេតុ​​និង២នាក់​​ទៀត​​រង​របួស​​ធ្ងន់​​ស្រាលខណៈ​ដែល​​ពួក​គេ​​បាន​​ជិះ​​ម៉ូតូ២​​គ្រឿង

ខេត្ដ​កណ្ដាល ៖ បុរស​​ម្នាក់​​បាន​​ស្លាប់​​ភ្លាម​ៗ នៅ​​នឹ​ង​កន្លែង​​កើត​ហេតុ​​និង ២ នាក់​​ទៀត​​រង​របួស​​ធ្ងន់​​ស្រាល ខណៈ​ដែល​​ពួក​គេ​​បាន​​ជិះ​​ម៉ូតូ ២​​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា ហើយ​​បាន​ប៉ះ​​ដៃ​ចង្កូត​​ម៉ូ​តូ រួច​​ជ្រុល​​ទៅ​បុក​​រថ​យន្ដ ១​​គ្រឿង​​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ កាលពី​វេលា​ម៉ោង ៤​និង​១៥ នាទី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧០A ស្ថិតក្នុង​ភូមិ​រកា​កោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់ បាត់​បង់ជីវិត​មានឈ្មោះ ពៅ រដ្ឋា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-2293 និង​អ្នករួមដំណើរ​ម្នាក់ទៀត ដែល​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ សេង ដា​រ៉ូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ។ ជនរងគ្រោះ​ទាំង ២​នាក់​មាន​ទីលំនៅ ក្នុងភូមិ​ល្វា​ក្រោម ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្ដ​កំពង់ចាម ។

 

​ចំណែកឯ​ជនរងគ្រោះ ដែល​រងរបួស​ស្រាល​នោះ មានឈ្មោះ បាន ប៊ុន​ថា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទី​លំ នៅក្នុង​ភូមិ​ល្វា​ក្រោម ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្ដ​កំពង់ចាម ជា​អ្នកបើកបរ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1D-6603 ។ រថយន្ដ​ដែល​ត្រូវបាន​ម៉ូតូ​ទាំង​២ គ្រឿង​ជ្រុល​ទៅបុក​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9804 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​បាន​រត់គេចខ្លួន  ក្រោយពេល​កើតហេតុ​។​

 

​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ ២​គ្រឿង​នេះ ជិះ​លើផ្លូវ​ជាតិ​លេខ ៧០A ទន្ទឹមគ្នា​ក្នុងទិសដៅ ពី​លិចទៅ​កើត ខណៈ​បើក​ដល់​ចំណុចកើតហេតុ ម៉ូតូ​ទាំង​២ គ្រឿង​បាន​បើក​ជែង រថយន្ដ​មួយគ្រឿង ដែល​កំពុង​បើកបរ​នៅខាងមុខ ។ ពេល​វ៉ា​ជិត​ផុត​ទៅហើយនោះ ក៏​ស្រាប់តែ​ម៉ូតូ​ទាំង ២​គ្រឿង បាន​បើក​ប៉ះ​ដៃចង្កូត​គ្នា រេ​ចង្កូត​ទៅបុក​ជាមួយ រថយន្ដ​ម៉ាក ហ៊ីយ៉ាន់ដាយ ដែល​កំពុង​បើកបរ​ច្រាសទិស​គ្នា បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ ស្លាប់​និង​រងរបួស​តែម្តង​៕

Wat 22108


Source from: watphnom-news.com

No comments:

Post a Comment