
រាជធានីភ្នំពេញ ៖ មនុស្សជាច្រើនយល់ថា ប្ដីប្រពន្ធដែលមានកូនតូច គេងរួមបន្ទប់ជាមួយ មុខជាប្រឈមនឹងឧបសគ្គ ក្នុងការរួមភេទជាមិនខាន ដោយសារពួកគេ មានការខ្មាសអៀនមិនហ៊ាន រួមមេត្រីនៅក្បែរកូនតូចរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្ននេះមានប្ដីប្រពន្ធជាច្រើន ដែលគេងរួមគ្រែជាមួយកូនតូច ហើយពួកគេនៅតែអាចរីករាយនឹងសិចបាន ដូចគូស្នេហ៍ដែលមិនទាន់មានកូនផងដែរ។
ប្រសិនបើអ្នកខ្លាចកូនតូចរបស់អ្នក មើលឃើញឬស្ដាប់ឮសកម្មភាព សិចរបស់ខ្លួននោះ អ្វីដែលសំខាន់នោះគឺអ្នកត្រូវតែមានគំនិតច្នៃប្រឌិតបន្តិច ក្នុងការកែច្នៃស្ថានភាពនេះ ដើម្បីឲ្យរក្សាភាពផ្អែមល្ហែម នៃសម្ព័ន្ធផ្លូវភេទរវាងស្វាមី និងភរិយា។
១. ប្ដូរទីតាំងទារក ៖ នៅពេលដែលអ្នកនិងកូន កំពុងស្ថិតនៅក្នុងបន្ទប់តែមួយ ហើយលោកអ្នកស្រាប់តែនឹកចង់ប្រតិបត្តិការលើគ្រែនោះ អ្នកអាចបីកូនយកទៅទុក នៅបន្ទប់ឬកន្លែងផ្សេងមួយភ្លែតសិន។ នៅពេលដែលកិច្ចការ ដឹកដៃគ្នាឡើងឋានសួគ៌បានសម្រេច នោះអ្នកអាចដើរលបៗ ទៅបីកូនមកគេងជាមួយអ្នកវិញក៏បាន។ ទោះយ៉ាងណា វិធីនេះប្រឈមនឹងបញ្ហាត្រង់ថា ក្មេងខ្លះស្រាប់តែភ្ញាក់ឬយំនៅពេលដែលអ្នក ធ្វើការផ្លាស់ប្ដូរទីតាំងដំណេក ឲ្យទារកនោះ។ ក្នុងករណីនេះវារឹតតែ ធ្វើឲ្យអារម្មណ៍រោលរាលចង់រួមភេទរបស់អ្នក ប្រែក្លាយជារលាយខ្សុលមួយរំពេច។
២. ប្រើវត្ថុបិទបាំងមួយភ្លែត ៖ បើទោះជាកូនតូចនៅគេងលើគ្រែ របស់អ្នកក្ដីក៏អ្នកអាចប្រើខ្នើយ ឬភួយតម្រួតគ្នាដើម្បីបិទបាំង។ ប្រសិនបើទារកនោះ គេងក្នុងអង្រឹង ឬក៏គ្រែសម្រាប់កុមារនោះ វារឹតតែផ្ដល់ភាពងាយស្រួលដល់អ្នក និងដៃគូក្នុងការប្រតិបត្តិការលើគ្រែ។ អ្នកអាចយកឥដ្ឋ ធ្វើជាសង្វៀនរួមភេទជំនួសឲ្យគ្រែគេងក៏បាន។
៣. កាយវិការទន់ភ្លន់ថ្នមៗ ៖ ប្ដីប្រពន្ធដែលមានកូនតូច រួមគ្រែគួរតែទម្លាប់នឹងចលនា ក្បាច់រួមភេទបែបទន់ភ្លន់មួយៗ និងធ្វើយ៉ាងណាកុំបង្កើត ជាសំឡេងដែលដាស់ ទារកតូចពីដំណេក។ បើពុំនោះទេ ពេលដែលទារកភ្ញាក់ អ្នកមុខជាខកខានមិនបានសម្រេច ដល់គោលដៅនៃឋាន ស្រណុកសុខកំពូលឡើយ។
៤. ប្ដូរទីតាំងប្រតិបត្តិការ ៖ ការរួមភេទមិនប្រព្រឹត្តទៅ តែនៅលើគ្រែក្នុងបន្ទប់គេងនោះទេ។ អ្នកអាចដឹកដៃគ្នាឡើងឋានសួគ៌ ដោយចាប់ផ្ដើមពីគ្រប់ជ្រុង កន្លុកកន្លៀត នៃគេហដ្ឋានរបស់អ្នក។ ខណៈដែលកូនតូចរបស់អ្នកកំពុងគេង លង់លើគ្រែនោះ អ្នកអាចបបួលគ្នា បង្កាត់ភ្លើងតណ្ហានៅបន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ដាក់អីវ៉ាន់ សួនច្បារ ច្រកផ្លូវដើរ ឬកន្លែងផ្សេងទៀតជាច្រើន។ អ្នកត្រូវចាំថា កន្លែងណាក៏អាចរួមភេទបានដែរ ឲ្យតែស្ថិតនៅក្នុងកម្មសិទ្ធិរបស់អ្នក និងកំបាំងពីភ្នែកអ្នកជិតខាង។ ទីតាំងប្លែកៗបែបនេះ រឹតតែធ្វើឲ្យជីវិតសិច របស់អ្នកនិងដៃគូ កាន់តែរំជើបរំជួល មិនអាចបំភ្លេចបាន។
៤. ចេះលៃលកពេលវេលា ៖ មិនមែនការរួមរ័កទាំងអស់ សុទ្ធតែត្រូវអនុវត្តពេលយប់ មុនចូលគេងនោះទេ។ ប្ដីប្រពន្ធគួរតែចេះកែប្រែទម្លាប់ និងប្រើពេលវេលាឆ្លាស់គ្នា ក្នុងការដឹកដៃគ្នាឡើងឋានសួគ៌។ អ្នកអាចដាក់កាលវិភាគរួមភេទ ដោយយោងទៅតាម ទម្លាប់ចូលដំណេក ឬក្រោកពីដំណេករបស់កូនតូចរបស់អ្នក។ ប្រសិនបើទារកនោះ គេងលក់ស្កប់ស្កល់នៅពេលទៀបភ្លឺ អ្នកអាចបើកសមរភូមិសិចនៅពេលនោះបាន ហើយបើទារកគេងឆ្ងាញ់ នៅពេលក្បាលព្រលប់នោះ អ្នកគួរតែឆ្លៀតពេលនោះ ចាត់ការតែម្ដងទៅ។
៥. ប្រើឧបករណ៍កំដរក្មេង ៖ ទារកវ័យចាប់ពី១ខួបឡើង ភាគច្រើនអាចអង្គុយ មើលទូរទស្សន៍ លេងជាមួយតុក្កតា បាយឡុកបាយឡ ឬគ្រឿងប្រដាប់ក្មេងលេងផ្សេងៗ តែម្នាក់ឯងបានមួយសន្ទុះដែរ។ ប្រសិនបើផ្ទះរបស់អ្នក មានការរៀបចំសុវត្ថិភាពល្អ ដូចជាក្រាលកម្រាលស្នោ ឬពូកឬរុំជ្រុងតុទូនានាដើម្បីការពារការប៉ះទង្គិច ដល់កុមារនោះ អ្នកអាចទុកក្មេងឲ្យលេង តែម្នាក់ឯងមួយភ្លែតបាន ដើម្បីឆ្លៀតទៅ ធ្វើកិច្ចការឯកជន រវាងប្ដីនិងប្រពន្ធ។
៦. រកជំនួយពីអ្នកដទៃ ៖ ម្ដងម្កាល អ្នកអាចមានមិត្តភក្តិ បងប្អូនសាច់ញាតិមកលេងផ្ទះ។ ពេលនោះអ្នកអាចផ្ញើកូនតូចនឹងពួកគេ យ៉ាងហោចក៏កន្លះម៉ោងដែរ ដើម្បីឆ្លៀតពេល រកសេចក្ដីសុខផ្ទាល់ខ្លួន។ នៅបណ្ដាប្រទេសប៉ែកអឺរ៉ុប និងអាមេរិកមានប្ដីប្រពន្ធជាច្រើន ឧស្សាហ៍ផ្ញើកូននៅផ្ទះមិត្តភក្តិ ឬសាច់ញាតិជិតស្និទ្ធ ដើម្បីទុកពេលវេលាផ្អែមល្ហែម តែពីរនាក់ដូច កំលោះក្រមុំ។
លុះដល់ពេលសាច់ញាតិ ឬមិត្តភក្តិនោះ ត្រូវការផ្ញើកូនគេវិញ ប្ដីប្រពន្ធនោះក៏ព្រមទទួលមើល។ ពោលគឺគេធ្វើការដាក់វេន ជួយមើលកូនឲ្យគ្នាម្ដងម្កាល ដើម្បីឆ្លៀតឱកាសស្វែងរកសេចក្ដីសុខ លើគ្រែនិងរក្សាសម្ព័ន្ធភាពសិច ឲ្យផ្អែមល្ហែមយូរអង្វែង។ ទង្វើបែបនេះមិនជាខុសអ្វីទេ ព្រោះសុភមង្គលរបស់គ្រួសារមួយ គឺអាស្រ័យលើចំណងកូន តែវាក៏ផ្សារភ្ជាប់នឹងទំនាក់ទំនង លើគ្រែផងដែរ៕
Source from: watphnom-news.com