
ប្រទេសចិន ៖ ស្ត្រីពិការជនជាតិចិនម្នាក់ បានដេកសន្លប់ អស់រយៈពេលជាង ២ ឆ្នាំ ទទួលការថែទាំ បញ្ចុកអាហារ ពីកូនប្រុសដែលចាប់កំណើត ដោយការវះកាត់ អំឡុងពេលនាងសន្លប់ ដោយសារគ្រោះថ្នាក់ចរាចរ រថយន្តបុកកាលពីឆ្នាំ ២០១០ ទើបតែដឹងខ្លួន កាលពីខែឧសភា ឆ្នាំ២០១៣ ។
ស្ត្រីរងគ្រោះឈ្មោះ ចាង លុងសៀង រស់នៅក្រុងស៊ូយ៉ាង ខេត្តជាំងស៊ឺ ត្រូវរថយន្តបុក ហើយត្រូវគេបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ គ្រូពេទ្យបានពិនិត្យឃើញ នាងមានផ្ទៃពោះ ក៏សម្រេចចិត្តវះកាត់ជួយកូននៅក្នុងផ្ទៃ ។ គ្រូពេទ្យបញ្ជូននាង ចាង លុងសៀង ទៅសម្រាកនៅផ្ទះ ទាំងសន្លប់ ហើយបន្តស្ថិតក្នុងសភាពបែបនេះ រយៈពេលជាង២ឆ្នាំ ។
នាង ចាង លុងសៀង បានដឹងខ្លួនវិញ តាមរយៈការឮសំឡេង ស្រែករបស់កូនប្រុស ដែលមើលថែទាំម្តាយ ជាប់ជាប្រចាំ ។ ក្មេងប្រុសម្នាក់នោះឈ្មោះ កៅ ដេជីន អាយុ ២ ឆ្នាំ បានបញ្ចុកអាហារដល់ម្តាយរបស់ខ្លួ នដោយប្រើមាត់ និងនៅក្បែរម្តាយ គ្រប់ពេលវេលា ហើយនៅពេល ម្តាយដឹងខ្លួនវិញ គាត់សប្បាយចិត្តណាស់៕
Source from: watphnom-news.com
No comments:
Post a Comment