តូចចិត្ត​ប្តី​ចុះចោល​ទៅ​មាន​ស្រី​ថ្មី និង​ជំពាក់​បំណុល​គេ​វ័ណ្ឌក លោតទឹក​សម្លាប់ខ្លួន​

​ខេត្ត​ព្រះសីហនុ៖សព​ស្ត្រី​ម្នាក់​ត្រូវបានក្នុង​ភូមិ​​ប្រ​ទះ​ឃើញ​​ស្លាប់ក្នុង​​ទឹក​​ត្រ​ពាំងក្នុង​ភូមិ​​ត្រ​ពាំង​​ជាឃុំ​​ជើង​គោស្រុក​​ព្រៃ​នប់

ខេត្ត​ព្រះសីហនុ ៖ សព​ស្ត្រី​ម្នាក់​ត្រូវបាន ក្នុង​ភូមិ​​ប្រ​ទះ​ឃើញ​​ស្លាប់ ក្នុង​​ទឹក​​ត្រ​ពាំង ក្នុង​ភូមិ​​ត្រ​ពាំង​​ជា ឃុំ​​ជើង​គោ ស្រុក​​ព្រៃ​នប់ ខេត្ត​ព្រះ​សី​ហ​នុ ចម្ងាយ​​ពី​​ផ្ទះ​​ជន​រង​គ្រោះ ប្រហែល​​ ១០០​​ម៉ែត្រ កាល​ពី​​វេ​លា​​ម៉ោង ១​​និង​​១៥ នាទី​​ថ្ងៃ​ទី​​០១ខែតុលា ឆ្នាំ​២០១៣ ហើយ​មុនពេល​ស្លាប់ ស្ត្រី​រងគ្រោះ តែងតែ​រអ៊ូ​ប្រាប់​អ្នកភូមិ​ថា គាត់​ចង់​ស្លាប់​ព្រោះ​ប្តី​រត់ចោល និង​ជំពាក់​បំណុល​គេ ពិបាកចិត្ត ក៏​ផឹកស្រា​រៀងរាល់ថ្ងៃ​។​ ​

 

សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ ម៉ក់ សាន អាយុ ៤២ ឆ្នាំ ប្តី​របស់គាត់ បាន​រត់ចោល​គាត់ ទៅ​មាន​ស្រី​ថ្មី នៅ​ខេត្តព្រៃវែង និង​មានកូន​ប្រុស ២ នាក់​ក្នុងបន្ទុក ដោយ​កូន​បង​មាន​អាយុ ២២​ឆ្នាំ មុខរបរ​អ្នក​ចុះ ទូក​នេសាទ នៅ​កោះ​ខ្យង ចំណែក​កូន​ប្អូន​មាន​អាយុ ១២​ឆ្នាំ ជា​សិស្សសាលា និង​មាន​កូនស្រី​ម្នាក់ ទៀត​មាន​សតិ​មិនល្អ​។ ស្ត្រី​រងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​ប្តី ចុះចោល​ទៅ​មាន​ស្រី​ថ្មី នៅ​ខេត្តព្រៃវែង និង​ជំពាក់​បំណុល​គេ​វ័ណ្ឌក តូចចិត្ត​ស្រវឹងខួប​រាល់ថ្ងៃ រហូតដល់​លង់ទឹក​ស្លាប់​តែម្តង ។ ​

 

ស្ត្រី​រងគ្រោះ​បាន​បាត់​ខ្លួន តាំងពី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៣ មកម្ល៉េះ រហូតដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣​វេលា​ម៉ោង ១៣​និង​១៥ នាទី ទើប​ក្មេងៗ ក្នុងភូមិ​ប្រទះឃើញ សក់​ក្បាលមនុស្ស អណ្តែត​ក្នុង​ទឹក​ត្រពាំង ក៏​នាំគ្នា​រាយការណ៍​ប្រាប់ សមត្ថកិច្ច​មក​ពិនិត្យ ទើប​ដឹងថា ជា​ស្ត្រី​ដែលមាន​វិបត្តិ​ផ្លូវចិត្ត ដែល​ប្តី​រត់ចោល​៕ ​

Wat 02107


Source from: watphnom-news.com

No comments:

Post a Comment