សហជីព​សេរី​កម្មករ ប្រកាស​ផ្អាក​ការដឹកនាំ​ធ្វើ​កូដកម្ម​ជា​បណ្តោះអាសន្ន​

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែលមានលោកជាមុនីជា​ប្រធានបានប្រកាស​ជូនដំណឹង

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន លោក ជា មុនី ជា​ប្រធាន បានប្រកាស​ជូនដំណឹង នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៣ នេះ​ថា សហជីព​សម្រេច​ផ្អាក​ការដឹកនាំ​ធ្វើ​កូដកម្ម​ដែល​គ្រោង​ធ្វើ​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃទី​២២-២៣ ខែតុលា ឆ្នាំ​២០១៣ ខាងមុខ ជា​បណ្តោះអាសន្ន​សិន ដោយ​សហជីព​អះអាងថា ដើម្បី​ទុក​ឱកាស​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល​សម្របសម្រួល​ជាមួយ​ស្ថាប័ន​តុលាការ ឈានទៅ​ធ្វើការ​ដោះលែង​បុគ្គលិក​សហជីព និង​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា ចំនួន​៨​នាក់​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ទាំង​អយុត្តិធម៌​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ តាម​ការទាមទារ​រប​ស់​សហជីព ។​

​សូម​រម្លឹក​ជូន​ថា សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់បាន​ប្រកាសថា សហជីព​នឹង​ដឹកនាំ​កម្មករ កម្មការិនី ទូទាំងប្រទេស​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២-២៣ ខែតុលា ឆ្នាំ​២០១៣ ខាងមុខ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​បុគ្គលិក​សហជីព និង​កម្មករ រោងចក្រ​សា​ប្រ៊ី​ណា ចំនួន​៨​នាក់ ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកហើយ និង​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ចំនួន​៦០​ម៉ឺន​រៀល ឬ ១៥០​ដុល្លារ​អាមេរិក ក្នុង​១​ខែ ៕​

 

Chea-Mony04


Source from: www.dtn7.com

No comments:

Post a Comment