
លំនៅឋានរបស់ប្រជាពលរដ្ឋធ្វើអំពីឈើជាច្រើនខ្នងឋិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងទទួលរងការបំផ្លិចបំផ្លាញដោយអគ្គិភ័យយ៉ាងខ្លាំងក្លា នៅវេលាម៉ោង១៨ល្ងាច នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣នេះ ។
គិតមកត្រឹមម៉ោង១៨និង៣០នាទីនេះ អគ្គិភ័យមិនទាន់បានរលត់នៅឡើយទេ ខណៈដែលរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងបានទៅជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែមានការលំបាកក្នុងការចូលពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះ ពីព្រោះផ្លូវមានលក្ខណៈតូចចង្អៀត ។
គេមិនទាន់ដឹងមូលហេតុពិតប្រាកដដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ ៕
Source from: www.dtn7.com