
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ២នាក់ទៀតបានរបួសធ្ងន់ ដោយសារជិះម៉ូតូ ២គ្រឿងបុកគ្នា កាលពីវេលាម៉ោង ៣និង១០ នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនរងគ្រោះមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។
មុនពេលកើតហេតុ គេឃើញម៉ូតូវីវ៉ាមួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ តាកែវ 1A-8399 ជិះគ្នាប្រុសស្រី ២នាក់ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៣ ។ លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្ត មួយគ្រឿងមិនស្គាល់ម៉ាកនៅពីមុខ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BK-0106 ជិះគ្នា២នាក់ បញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកបរទាំងសងខាង ស្លាប់ភ្លាមមួយរំពេចតែម្តង ចំណែកអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ ៕
Source from: watphnom-news.com