បុក​​គ្នា​​មួយ​​ទំ​ហឹង ស្លាប់​​អ្នក​បើក​​បរ​​ម៉ូ​តូ​ទាំង ២​​នាក់​​និង​​អ្នក​រួម​ដំ​ណើរ ២​​នាក់​​ទៀត​​របួស​ធ្ងន់​

​រាជធានី​ភ្នំពេញ៖យ៉ាង​ហោច​ណាស់​​ម​នុស្ស២​​នាក់​​បាន​​ស្លាប់​​ភ្លាម​ៗ​​នៅ​នឹង​ក​ន្លែងនិង២​​នាក់​​ទៀត​​បាន​​របួស​ធ្ងន់ដោយ​សារ​​ជិះ​​ម៉ូតូ២​​គ្រឿង​​បុក​​គ្នា

​រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​ម​នុស្ស ២​​នាក់​​បាន​​ស្លាប់​​ភ្លាម​ៗ​​នៅ​នឹង​ក​ន្លែង និង ២​​នាក់​​ទៀត​​បាន​​របួស​ធ្ងន់ ដោយ​សារ​​ជិះ​​ម៉ូតូ ២​​គ្រឿង​​បុក​​គ្នា កាល​ពី​វេលា​ម៉ោង ៣​និង​១០ នា​ទី​​រសៀល​​ថ្ងៃ​ទី​​២៩ ខែ​តុលា ឆ្នាំ​​២០​១៣ នៅ​តាម​​ប​ណ្តោយ​​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជនរងគ្រោះ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ។​

 

​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ តាកែវ 1A-8399  ជិះ​គ្នា​ប្រុស​ស្រី ២​នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ។ លុះ​មកដល់​ចំណុចកើតហេតុ បាន​បើក​វ៉ា​រថយន្ត មួយគ្រឿង​មិន​ស្គាល់​ម៉ា​កនៅ​ពីមុខ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BK-0106 ជិះ​គ្នា​២​នាក់ បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​អ្នកបើកបរ​ទាំងសងខាង ស្លាប់​ភ្លាម​មួយ​រំពេច​តែម្តង ចំណែក​អ្នករួមដំណើរ​ពីក្រោយ​រងរបួស​ធ្ងន់ ៕

Wat 2910J


Source from: watphnom-news.com

No comments:

Post a Comment