ផឹកស៊ី​ស្រវឹង​រហូត​វង្វេងស្មារតី បើក​ម៉ូតូ​បុក​ខឿន​សួនច្បារ​ក្បែរ​ផ្សារ​ធំថ្មី សន្លប់​ស្តូកស្តឹង​

​រាជធានី​ភ្នំពេញ៖ម្នាក់​បាន​ផឹក​ស៊ី​​ស្រ​វឹងរហូត​​បាត់​បង់​​ស្មា​រតីបាន​​បើក​​ម៉ូ​តូ​​១​​គ្រឿងទៅ​បុក​​ខឿន​​សួន​ច្បារ​​យ៉ាង​​ពេញ​ទំ​ហឹងបណ្ដាល​ឱ្យ​​រង​របួស​​ធ្ងន់រហូត​សន្លប់

​រាជធានី​ភ្នំពេញ ៖ ម្នាក់​បាន​ផឹក​ស៊ី​​ស្រ​វឹង រហូត​​បាត់​បង់​​ស្មា​រតី បាន​​បើក​​ម៉ូ​តូ​​១​​គ្រឿង ទៅ​បុក​​ខឿន​​សួន​ច្បារ​​យ៉ាង​​ពេញ​ទំ​ហឹង បណ្ដាល​ឱ្យ​​រង​របួស​​ធ្ងន់ រហូត​សន្លប់ ស្ដូក​ស្ដឹង​​កាល​ពី​​ម៉ោង ២​​និង​​១៥ នា​ទី​​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​២ខែ​តុលា ឆ្នាំ​២០១៣ ឋិត​នៅ​ចំណុច​ក្បែរ​ផ្សារ​ធំថ្មី តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ផ្សា​ថ្មី​២ ខណ្ឌដូនពេញ ។

ជនរងគ្រោះ​មាន​វ័យ​ប្រហែល ២០ ឆ្នាំ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ-1550 ។ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បាន​បើក​ម៉ូតូ​តែម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ​លេខ ២១៧ ក្នុងទិសដៅ ពី​កើ​តទៅ​លិច​យ៉ាង​លឿន ក្នុង​សភាព​ស្រវឹង​ជោកជាំ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅបុក​​ ខឿនសួនច្បារ​យ៉ាង​ពេញទំហឹង​។​

 

​ភ្លាមៗ​នោះ​ម៉ូតូ​និង​អ្នកបើកបរ ដួល​ទៅលើ​ថ្នល់ រងរបួស​ធ្ងន់​រហូត ដល់​សន្លប់​បាត់បង់​ស្មារតី ត្រូវ​ប្រជាពលរដ្ឋ​ហៅ រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​។ ក្រោយ​កើតហេតុ ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​ផ្សា​ថ្មី​២ យកមក​រក្សាទុក​ដើម្បី​ទុក ប្រគល់​ឱ្យទៅ​ក្រុម​គ្រូ​សារ ៕

Wat 021013


Source from: watphnom-news.com

No comments:

Post a Comment