មន្ត្រីប៉ូលិស​ម្នាក់​ស្លាប់ ​និង​កូនប្រុស​រងរបួស​ធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​នៅ​ខេត្តបន្ទាយមានជ័យ​

មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយកើតឡើង​រវាង​រថយន្ត​និង​ទោចក្រយានយន្តកាលពី​វេលា​ម៉ោង​ប្រមាណ​១៣​និង​១៥​នាទី​រសៀលនា​ថ្ងៃទី​០២ខែតុលាឆ្នាំ​២០១៣​នេះនៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៥

មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ កើតឡើង​រវាង​រថយន្ត​និង​ទោចក្រយានយន្ត កាលពី​វេលា​ម៉ោង​ប្រមាណ​១៣​និង​១៥​នាទី​រសៀល នា​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៣​នេះ នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៥ ភូមិ​កូប​ខាងកើត ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​មន្ត្រីប៉ូលិស​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​និង​កូនប្រុស​ម្នាក់ទៀត​បានរ​ង​របួសធ្ងន់​។​

ជនរងគ្រោះ​ជា​ឪពុក​ដែល​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ គង់ សំអឿន អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​ប៉ូលិស ឋានន្តរស័ក្តិ​ថ្នាក់​ព្រិន្ទបាលទោ មាន​ទីលំនៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​និង​កូនប្រុស​ដែល​រងរបួស​ធ្ងន់ធ្ងរ​នោះ​ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​ភ្លាមៗ​ដែរ ខណៈដែល​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។​

ប្រភពពី​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី ស៊េរី ឆ្នាំ​១៩៩៥ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A-3543 និង​ម៉ូតូ​ជនរងគ្រោះ​ម៉ាកវ៉េវ ពណ៌​ខ្មៅ​លាយ​ខៀវ គ្មាន​ពាក់​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់​បើកបរ​បញ្ច្រាសទិស​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​លិចទៅ​កើត​។​លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ត​បង្ក​បាន​បុក​គ្នា​នឹង​ម៉ូតូ​ចំ​ពី​ខាងមុខ​មួយ​ទំហឹង​តែម្តង​។​ភ្លាមៗ​នោះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក៏បាន​មកដល់​ធ្វើការ​វាស់វែង​និង​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ជនរងគ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ស្រុក​មង្គលបុរី​ ​។​ ដោយឡែក រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ រង់ចាំ​ម្ចាស់​រថយន្ត​ចេញមុខ​មក​ដោះស្រាយ​តាមច្បាប់។​

ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បញ្ជា​យានយន្ត​តាមផ្លូវ​សាធារណៈ​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បើកបរ ដើម្បី​បញ្ជៀ​ស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​៕​

3456


Source from: www.dtn7.com

No comments:

Post a Comment