
បន្ទាប់ពីត្រូវបានគេយករូបថតសិចស៊ីទៅ Post នៅក្នុង Page មួយឈ្មោះ Girls I do adore នៃបណ្តាញសង្គម Facebook ដែលផ្ទុកទៅដោយរូបភាពអាសអាភាសបំផុតនាដើមខែមុននោះរួចមក តារាសម្តែងកុល ដាវី មិនបានបង្អង់កម្រិតនៃភាពសិចស៊ីរបស់នាងឡើយ ហើយនៅតែបន្តបញ្ចេញដើមទ្រូងសិចស៊ីយ៉ាងព្រហើនធ្វើឲ្យប្រុសៗជ្រួលជ្រើមថែមទៀត។
ជាក់ស្តែងនៅក្នុងពិធីខួបកំណើតរបស់តារាសម្តែង បញ្ញា សិទ្ធិ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ដែលបានប្រារព្ធធ្វើនៅហាងរបស់កញ្ញា កុល ដាវី តែម្តងកន្លងមកថ្មីៗនេះ តារាសម្តែងកុល ដាវី បានស្លៀករ៉ូបខ្លីពាក់កណ្តាលភ្លៅ ដៃតូចវាលលើបញ្ចេញសាច់ដើមទ្រូងយ៉ាងទ្រលុកទ្រលន់ធ្វើឲ្យប្រុសៗជ្រួលជ្រើមមិនតិចនាក់ឡើយ។
លើសពីនេះ តារាសម្តែងកុល ដាវី អាយុ២៧ឆ្នាំរូបនេះ បានថតរូបឱបរឹតយ៉ាងស្និទ្ធស្នាលបំផុតជាមួយដៃគូចាស់របស់នាង គឺលោក អេន ឌី ទៀតផង៕
Source from: www.dtn7.com