
ខេត្តព្រះសីហនុ ៖ សពស្ត្រីម្នាក់ត្រូវបាន ក្នុងភូមិប្រទះឃើញស្លាប់ ក្នុងទឹកត្រពាំង ក្នុងភូមិត្រពាំងជា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែល ១០០ម៉ែត្រ កាលពីវេលាម៉ោង ១និង១៥ នាទីថ្ងៃទី០១ខែតុលា ឆ្នាំ២០១៣ ហើយមុនពេលស្លាប់ ស្ត្រីរងគ្រោះ តែងតែរអ៊ូប្រាប់អ្នកភូមិថា គាត់ចង់ស្លាប់ព្រោះប្តីរត់ចោល និងជំពាក់បំណុលគេ ពិបាកចិត្ត ក៏ផឹកស្រារៀងរាល់ថ្ងៃ។
សពស្ត្រីរងគ្រោះមានឈ្មោះ ម៉ក់ សាន អាយុ ៤២ ឆ្នាំ ប្តីរបស់គាត់ បានរត់ចោលគាត់ ទៅមានស្រីថ្មី នៅខេត្តព្រៃវែង និងមានកូនប្រុស ២ នាក់ក្នុងបន្ទុក ដោយកូនបងមានអាយុ ២២ឆ្នាំ មុខរបរអ្នកចុះ ទូកនេសាទ នៅកោះខ្យង ចំណែកកូនប្អូនមានអាយុ ១២ឆ្នាំ ជាសិស្សសាលា និងមានកូនស្រីម្នាក់ ទៀតមានសតិមិនល្អ។ ស្ត្រីរងគ្រោះមានវិបត្តិផ្លូវចិត្ត ដោយសារប្តី ចុះចោលទៅមានស្រីថ្មី នៅខេត្តព្រៃវែង និងជំពាក់បំណុលគេវ័ណ្ឌក តូចចិត្តស្រវឹងខួបរាល់ថ្ងៃ រហូតដល់លង់ទឹកស្លាប់តែម្តង ។
ស្ត្រីរងគ្រោះបានបាត់ខ្លួន តាំងពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ មកម្ល៉េះ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣វេលាម៉ោង ១៣និង១៥ នាទី ទើបក្មេងៗ ក្នុងភូមិប្រទះឃើញ សក់ក្បាលមនុស្ស អណ្តែតក្នុងទឹកត្រពាំង ក៏នាំគ្នារាយការណ៍ប្រាប់ សមត្ថកិច្ចមកពិនិត្យ ទើបដឹងថា ជាស្ត្រីដែលមានវិបត្តិផ្លូវចិត្ត ដែលប្តីរត់ចោល៕
Source from: watphnom-news.com