ថៅកែ​ចម្ការកៅស៊ូ​នៅ​ខេត្តរតនគិរី​ម្នាក់់​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ព្រឹក​មិញ​

​ថៅកែ​ចម្ការកៅស៊ូ​ម្នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​១០និង​១៥​នាទី​ព្រឹកនា​ថ្ងៃទី​២១ខែតុលាឆ្នាំ​២០១៣​នេះ

​ថៅកែ​ចម្ការកៅស៊ូ​ម្នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​១០ និង​១៥​នាទី​ព្រឹក នា​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៣​នេះ ខណៈ​ជនរងគ្រោះ​ជា​ថៅកែ​កំពុង​ដើរ​ត្រួតពិនិត្យ និង​ថែទាំ​កូន​កៅស៊ូ ក្នុង​ចម្ការ​ឋិត​នៅ​ភូមិ​ពីង ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលជា​ថៅកែ​ចម្ការកៅស៊ូ​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នោះ មានឈ្មោះ តែ ម៉ូ​វ​សែ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល និង​មាន​ទីលំនៅ​ភូមិ​ពីង ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​ប្រើ​អាវុធ​ប្រភេទ​AK57 បាញ់​ទម្លុះ​ពីក្រោយ​ខ្នង ធ្លា​យមក​ដើមទ្រូង​ចំនួន​១​គ្រាប់ ដោយ​បន្សល់ទុក​នូវ​សម្បក​គ្រាប់កាំភ្លើង​ឋិត​នៅ​ចម្ងាយ​ពី​សាកសព​ជនរងគ្រោះ​ប្រមាណ​៦​ម៉ែត្រ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅមុន​ពេល​មាន​ករណី​បាញសម្លាប់​ជនរងគ្រោះ​គឺ​ជនរងគ្រោះ បាន​បើក​ត្រាក់ទ័រ​ដើម្បី​ភ្ជួរ​ស្មៅ​តាម​រង​ដើម​កៅស៊ូ​។ បន្ទាប់មក​បាន​បញ្ឈប់ និង​ចុះ​ពីលើ​ត្រាក់ទ័រ​ទាញយក​កន្ត្រៃ​ដើម្បី​កាត់​ច្រឹប​ដើម​កូន​កៅស៊ូ​ក៏ត្រូវ​ខ្មាន់កាំភ្លើង​លប​បាញ់​ពីក្រោយ ចេញពី​គុម្ពោធ​ព្រៃ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង​។ រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​កម្មករ​ប្រទះឃើញ បន្ទាប់ពី​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រើ​កម្មករ​រូបនោះ​ឲ្យ​ទៅ​ហៅ​ជនរងគ្រោះ​មក​ហូបបាយ​។​

​ពាក់ព័ន្ធ​នឹង​អំពើ​ឃា​តុ​កម្មនេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ជនរងគ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ព្រោះតែ​រឿង​គំនុំ​ផ្ទាល់ខ្លួន មិនមែនជា​ករណី​ប្លន់​នោះទេ ព្រោះ​ក្រោយ​ការបាញ់សម្លាប់​ជនសង្ស័យ​មិនបាន​យក​សម្ភារៈ​ណាមួយ​របស់​ជនរងគ្រោះ​ឡើយ​៕​

1393195_230501613779016_1368049696_n


Source from: www.dtn7.com

No comments:

Post a Comment