តារាចម្រៀង​ ពេជ្រ​ សោភា​ ទទួល​រង​ការ​ឈឺចាប់​ដោយសារ​អ្នកកាសែត​ភ្ជាប់​អំពើ​សប្បុរស​របស់​នាង​ទៅ​នឹង​គណបក្សប្រឆាំង​(​មាន​វី​ដេ​អូ​)

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​អ្នក​នាង​ពេជ្រ​សោភា​បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ផ្នែក​ផ្លូវចិត្ត​ដោយសារ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​សរសេរ​អត្ថបទ​ភ្ជាប់​អំពើ​សប្បុរសធម៌​របស់​នាង​ក្នុង​ការ​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ប្រទេស​កម្ពុជា​ទៅ​នឹង​គណបក្ស​នយោបាយ​ប្រឆាំង​

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ អ្នក​នាង​ ពេជ្រ​ សោភា​ បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ផ្នែក​ផ្លូវចិត្ត​ ដោយសារ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​សរសេរ​អត្ថបទ​ភ្ជាប់​អំពើ​សប្បុរសធម៌​របស់​នាង​ក្នុង​ការ​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ប្រទេស​កម្ពុជា​ ទៅ​នឹង​គណបក្ស​នយោបាយ​ប្រឆាំង​ ។​

តាម​រយៈ​ Video​ Clip​ របស់​នាង​ តារាចម្រៀង​ ពេជ្រ​ សោភា​ បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ទឹកចិត្ត​សប្បុរស​របស់​នាង​ក្នុង​ការ​នាំ​យក​អំណោយ​ជួយ​ដល់​ប្រជាជន​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ប៉ុណ្ណោះ​ គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​គណបក្ស​នយោបាយ​ណាមួយ​ទេ​ ប៉ុន្តែ​បែរជា​អ្នកកាសែត​សរសេរ​ចុះ​ផ្សាយ​ភ្ជាប់​ទឹកចិត្ត​របស់​នាង​ទៅ​នឹង​គណបក្ស​នយោបាយ​ ជា​ពិសេស​គណបក្សប្រឆាំង​ទៅ​វិញ​ ។​

តារាចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា​ នាង​ជា​អ្នកចម្រៀង​ ទោះបី​គណបក្ស​នយោបាយ​ណាមួយ​ជាប់​ឆ្នោត​ក៏​ដោយ​ ក៏​នាង​នៅ​តែ​ជា​អ្នកចម្រៀង​ដដែល​ ។​ នាង​ឋិត​នៅ​កណ្តាល​ ឬ​មួយ​ពួក​គេ​ជា​អ្នកកាសែត​ចង់​ឃើញ​នាង​ឥត​ការងារ​ធ្វើ​ ដើម្បី​ចិញ្ចឹមជីវិត​ និង​គ្រួសារ​ ។​

​អ្នក​នាង​ ពេជ្រ​ សោភា​ ធ្លាប់​បាន​ប្រកាស​ថា​ ពេល​នាង​វិល​ត្រឡប់​ពី​សម្តែង​នៅ​សហរដ្ឋអាមេរិក​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ នាង​នឹង​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ ។​ នាង​សូម​ស្វាគមន៍​ចំពោះ​សប្បុរសជន​នានា​ដែល​មាន​បំណង​ចង់​ចូលរួម​ជាមួយ​នាង​ ដោយ​នាង​បាន​តម្រូវ​ឲ្យ​ទាក់ទង​ទៅ​លោក​ Peypey​ Dy​ ដែល​មាន​លេខ​ទូរស័ព្ទ​ ០១០​ ៥៧០​ ០៦៧​ និង​ជា​ម្ចាស់​ Page​ ដ៏​ធំ​មួយ​ក្នុង​បណ្តាញ​សង្គម​ Facebook​ មាន​អ្នក​ Like​ Page​ ចំនួន​125K​ "​ជាង​១២​ម៉ឺន​នាក់​"​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​ផលិតកម្ម​រស្មី​ហង្ស​មាស​បញ្ឈប់​តារាចម្រៀង​ ពេជ្រ​ សោភា​ ពី​ក្នុង​ផលិតកម្ម​ ព្រោះតែ​ហេតុផល​ទឹកចិត្ត​សប្បុរស​របស់​នាង​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​តាម​ម្ចាស់​ Page​ មួយ​ឈ្មោះ​ Peypey​ Dy​ នោះ​ គឺជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​រូប​នាង​ ហើយ​ក៏​មាន​ន័យ​ថា​ នៅ​ស្រុក​ខ្មែរ​មាន​អំពើ​រើសអើង​ដល់​កម្រិត​កំពូល​កែ​លែង​កើត​តែ​ម្តង​ ៕​

Pich​-Sophea-1


Source from: www.dtn7.com

No comments:

Post a Comment