ពស់វែក​ជាង ៣២០ ក្បាល​បាន​រួច​ចេញពី​កសិដ្ឋាន​ បង្ក​គ្រោះភ័យ​ដល់​អ្នកស្រុក​ស៊ី​ឈួន​

​ប្រទេស​ចិន៖ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​​បរ​ទេសChengduBusinessDailyបាន​ចេញ​​ផ្សាយ​​ឲ្យ​​ដឹង​ថាពស់​វែក

​ប្រទេស​ចិន ៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​​បរ​ទេស Chengdu Business Daily បាន​ចេញ​​ផ្សាយ​​ឲ្យ​​ដឹង​ថា ពស់​វែក ៥២ ក្បាល នៅ​តែ​​បន្ត​​បាត់​​ខ្លួន​​នៅ​ឡើយ  ក្នុង​ចំ​ណោម​​ពស់​វែក ដែល​​រួច​​ចេញ​ពី​​ក​សិ​ដ្ឋាន​​ចំ​នួន ៣២០ ក្បាល កាល​ពី​ពេល​​ថ្មីៗ​​នេះ នៅ​កសិដ្ឋាន​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក  Long-chang  ខេត្ត    Sichuan    ប្រទេស​ចិន  នាំ​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​នោះ មាន​ភាពភ័យខ្លាច​យ៉ាងខ្លាំង​។​
 

​ចាប់តាំងពី​មានការ​រួច​ចេញ ពី​កសិដ្ឋាន​កាលពីពេល​កន្លងទៅនេះ  នូវ​ពស់វែក​ចំនួន ២៦៨ ក្បាល ត្រូវ​អ្នកភូមិ​ក៏ដូចជា អាជ្ញា​ធរមាន​សម​ត្ត​កិច្ច ចាប់បាន​ខ្លះ​និង​សម្លាប់​ខ្លះ បាត់ទៅហើយ​។ លោក Chen Dahua ជា​ម្ចាស់​កសិដ្ឋាន ចិញ្ចឹម​ពស់វែក​ដែលមាន ចំនួន​ដល់​ទៅ ៣,២០០ ក្បាល បានធ្វើ​ឲ្យ​សត្វ​ពស់វែក​ទាំងនោះ រួច​ចេញពី​កសិដ្ឋាន ដោយ​អ​ចេតនា​ចំនួន ៣២០ ក្បាល ដោយសារតែ​ការធ្វេសប្រហែស​។​

 

​ដោយឡែក ពស់វែក​ពីរ​ក្បាល ចុងក្រោយ ត្រូវបាន​រកឃើញ នៅ​ជិត​នឹង​សាលា​មតេយ្យ មួយកន្លែង ដែលមាន​ទីតាំង នៅ​ជិត​នឹង​កសិដ្ឋាន ចិ​ញ្ជឹ​ម​ពស់​មួយ​នេះ​។ ជាការ​ពិត ករណី​ធ្វេសប្រហែស បណ្តាល​ឲ្យ​រួច សត្វ​ពស់វែក​ទាំងនេះ  ក្រុមមនុស្ស ដែលជា​ឪពុកម្តាយ ក៏ដូចជា​អាណាព្យាបាល ក្មេង​តូចៗ   ពិតជា​មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​កូនចៅ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ពស់វែក​ទាំងនេះ  មិនអាច​ទ្រាំទ្រ​នៅក្នុង សីតុណ្ហភាព​ត្រជាក់ នៅក្រោម ១០ អង្សា បានទេ​៕

Wat 031014 Wat 031015


Source from: watphnom-news.com

No comments:

Post a Comment