ឃាត់ខ្លួន​ចោរ​ជំនាញ​លួច​លុយ​តាម កាត​អេ​ធី​អឹម និង​ប្រាក់​បញ្ញើ​អតិថិជន ពី​តាម​ធនាគារ​ជាង ២,៣ លាន​ដុល្លារ

​រាជធានី​ភ្នំពេញ៖នគរបាល​​ព្រហ្ម​ទណ្ឌ​​រា​ជ​ធា​នី​​ភ្នំ​ពេញបា​ន​ប​ញ្ចូ​ន​​បុ​គ្គ​លិ​ក​​ធ​នា​គារ២​​នាក់និង​​មន្ត្រី​​ក្រ​សួង​​ឧ​​​ស្សា​ហ​ក​ម្ម​​ម្នាក់ទៅ​កាន់​​សា​លា​ដំ​បូងរាជ​ធា​នី​ភ្នំ​ពេញកាល​ពី​​រសៀល

​រាជធានី​ភ្នំពេញ ៖ នគរបាល​​ព្រហ្ម​ទណ្ឌ​​រា​ជ​ធា​នី​​ភ្នំ​ពេញ បា​ន​ប​ញ្ចូ​ន​​បុ​គ្គ​លិ​ក​​ធ​នា​គារ ២​​នាក់ និង​​មន្ត្រី​​ក្រ​សួង​​ឧ​​​ស្សា​ហ​ក​ម្ម​​ម្នាក់ ទៅ​កាន់​​សា​លា​ដំ​បូង រាជ​ធា​នី​ភ្នំ​ពេញ កាល​ពី​​រសៀល ថ្ងៃ​ទី​​០២ ខែ​តុ​លា ឆ្នាំ​​២០១៣ ពី​បទ​​ប្រើ​​ជំនាញ​​លួច​​ប្រា​ក់ជាង ២​លាន​៣​សែន​ដុល្លារ ចេញពី​ធនាគារ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើ​កាត​អេ​ធី​អឹម និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ។​

 

​ជនសង្ស័យ​ទាំង ៣​នាក់​រួមមាន​ទី​១.​ឈ្មោះ យ៉េត សុ​ភ័​ត្រា ភេទ​ស្រី អាយុ ៣០ ឆ្នាំ ជា​បុគ្គលិក​ធនាគារ កាណាឌីយ៉ា ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​២៧៦ សង្កាត់​អូឡាំពិក ខណ្ឌចំការមន ទី​២.​ឈ្មោះ ស៊ន សៅ​រិ៍​នី​ន ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជា​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន និង​ទី​៣.​ឈ្មោះ ឡេង ស៊ុន​គ្រី ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជា​បុគ្គលិក​ធនាគារ កាណាឌីយ៉ា ស្នាក់​នៅផ្ទះ​លេខ​៧២ សេ​អឺ​ហ្សេ​រូ ផ្លូវ​លេខ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។​

 

​ជនសង្ស័យ​ទាំង ៣​នាក់ ត្រូវបាន​សាលាដំបូង រាជធានី​ភ្នំពេញ​សាកសួរ ជាច្រើន​ម៉ោង និង​បាន​ចោទប្រកាន់ ពីបទ​លួច​បង្កើត កាត​ក្រេ​ឌី​ត (​ប័ណ្ណឥណទាន​) ។ ក្រុម​ជនសង្ស័យ បាន​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ ក្នុងការ​បង្កើត កាត​ក្រេ​ឌី​ត​ចំនួន ៥​កាត រួមមាន វិ​សា​ហ្គោល​កាត ចំនួន​៣ និង​ម៉ា​ស្ទ័​រកា​ត​ចំនួន ២ ដើម្បី​លួច​ដក​ប្រាក់​ពី​ធនាគារ កាណាឌីយ៉ា តាមរយៈ​ទូ​អេ​ធី​អឹម និង​ដក​ប្រាក់ ចេញពី​គណនេយ្យ របស់​អតិថិជន ដែល​យកប្រាក់​មក​ផ្ញើ​នៅ​ធនាគារ ។

 

​ប្រភព​បាន​បញ្ជាក់ថា ក្នុង​មួយ​សប្ដាហ៍​ក្រុម​ជនសង្ស័យ លួច​ដក​ប្រាក់ ៣​ទៅ​៤ ដង ពី​ទូ​អេ​ធី​អឹម របស់​ធនាគារ ABA និង​ធនាគារ SBC ដោយ​លួច​ដក​ម្តង​ចាប់ពី ១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ​រហូតដល់​ ៥​ម៉ឺន​ដុល្លារ​។ ក្រោយ​រយៈពេល​លួច​ដក ជាច្រើនលើក ធនាគារ​បាន​បាត់ ទឹកប្រាក់​អស់​ចំនួន ២​លាន​៣​សែន​ដុល្លារ ហើយ​ខាង​ធនាគារ បាន​ស្រាវជ្រាវ ក៏​ធ្វើការ​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ ប្រគល់​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​ចាត់ការ​តែម្តង ៕

Wat 031016


Source from: watphnom-news.com

No comments:

Post a Comment