ប្រសិនបើ​ភ្លៀង​បន្ត​ធ្លាក់​ឥត​ដាច់ ប្រាសាទបុរាណ​មួយចំនួន​ត្រូវ​លិចលង់ រង​ការខូចខាត​

​ខេត្តសៀមរាប៖ស្រប​ពេល​ដែល​​ភ្លៀងបន្ត​​ធ្លាក់​​យ៉ាង​ខ្លាំងធ្វើ​ឱ្យ​​ទឹក​ជំ​នន់​​នៅ​តែគំ​រាម​កំ​ហែង​​រម​ណីយ​​ដ្ឋា​ន​​បុរា​ណ​​មួយ​ចំ​នួនរួម​ទាំង​​ទី​ក្រុង​​សៀម​រាបហើយ​​ផ្ទាំង​ថ្ម​​ធំៗ

ខេត្តសៀមរាប ៖ ស្រប​ពេល​ដែល​​ភ្លៀង បន្ត​​ធ្លាក់​​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​​ទឹក​ជំ​នន់​​នៅ​តែ គំ​រាម​កំ​ហែង​​រម​ណីយ​​ដ្ឋា​ន​​បុរា​ណ​​មួយ​ចំ​នួន រួម​ទាំង​​ទី​ក្រុង​​សៀម​រាប ហើយ​​ផ្ទាំង​ថ្ម​​ធំៗ នៃ​​ដំបូល​​រាន​ហាល របស់​​ប្រា​សាទ ព្រះ​ខ័ន នា​​ប៉ែក​​ខាង​ជើង​​ចំនួន ១០​ដុំ បាន​បាក់បែក ហើយ​ធ្លាក់ចុះ​ដល់​ដី ដោយសារតែ​ដើមឈើ​ធំ មួយ​ដើម បាន​ដួលរលំ​សង្កត់ កាលពី​ថ្ងៃទី​៤ ខែតុលា​។​

ដើមឈើ​ធំ​ដែលមាន​ទទឹង​ប្រហែល ១​ម៉ែត្រ និង​កម្ពស់​ប្រមាណ ២០​ម៉ែត្រ​បាន រលំ​សង្កត់​ប្រាសាទ​នោះ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ដក់​ទឹកជា​ច្រើន​កន្លែង ក្នុង​បរិវេណ​ប្រាសាទ ធ្វើឱ្យ​ដី​ទន់ជ្រាយ​។ លោក អ៊ឹម សុខ​រិទ្ធី មន្ត្រី​នាយកដ្ឋាន ផ្សព្វផ្សាយ​របស់ អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹងថា ឈើ​ធំៗ​មួយចំនួន នៅក្នុង​បរិវេណ​ប្រាសាទបុរាណ បាន​រលំ​ដួល​ជា​បន្តបន្ទាប់ ដោយសារតែ​ភ្លៀង​ខ្លាំង ធ្វើឱ្យ​ដី​ទន់ជ្រាយ​។

លោក អ៊ឹម សុខ​រិទ្ធី បាន​បញ្ជាក់ថា អាជ្ញាធរ​អប្សរា បាន​បញ្ជូន​កម្លាំង​អន្តរាគមន៍ មួយក្រុម​ជាបន្ទាន់ ទៅ​កាត់ឈើ មួយ​ដើម ដែល​រលំ​ដួល​សង្កត់ លើ​ប្រាសាទ​ព្រះខ័ន ដែល​បាន​រលើង​ឫស រលំ​ពេល​មានទឹក​ដក់ ធ្វើឱ្យ​បាក់បែក​ថ្ម ជា​រចនាសម្ព័ន្ធ​របស់​ប្រាសាទ​។  ក្រុមមន្ត្រី​បាន​សម្ដែង ការព្រួយបារម្ភ​ចំពោះ ស្ថានភាព​ទឹកជំនន់ ដែល​អាច​នឹង​ហូរ​ចូល ប្រាសាទបុរាណ​មួយចំនួន ប្រសិនបើ​ភ្លៀង នៅតែ​បន្ត​ធ្លាក់​ជាច្រើន​ថ្ងៃ​ទៅមុខទៀត ។​

 

​ក្រុមមន្ត្រី​បានបញ្ជាក់​ថា កម្រិត​ទឹក​ដោយសារ​ភ្លៀង​ខ្លាំង​ពេលនេះ គឺមាន​កម្ពស់​ខ្ពស់ជាង សណ្ឋាន​ដី​នៃ​ទីក្រុង​សៀមរាប ហើយ​កំពុង​ទទួលរង ការគំរាមកំហែង ដោយ​ទឹកជំនន់ ក៏ប៉ុន្តែ​សម្រាប់ តំបន់​ប្រាសាទបុរាណ​នានា នៅ​មិនទាន់មាន​អ្វី គួរឱ្យ​បារម្ភ​នៅឡើយ​ទេ ហើយ​គេ​កំពុង​ផ្ដោត ការយកចិត្តទុកដាក់​ទៅលើ ប្រាសាទបុរាណ​ចំនួន​៣ ដែល​អាចមាន​ទឹក​ហូរ​ចូល ប្រសិនបើ​ភ្លៀង នៅតែ​បន្ត​ធ្លាក់​ឥត​ដាច់​៕

Wat 061016 Wat 061018 Wat 061025


Source from: watphnom-news.com

No comments:

Post a Comment