ពិធីបុណ្យ​អុំទូក​នៅមុខ​ព្រះបរមរាជ​វាំង​​ឆ្នាំនេះ​​ផ្អាក​​ទៀត​ហើយ ក្រោម​​ហេតុ​ផល​​ទឹក​ជំ​នន់​

​រាជធានី​ភ្នំពេញ៖យោងតាម​​សា​រា​ចរដែល​​ចុះ​ហត្ថ​លេ​ខាដោយ​​សម្តេចនា​យក​រដ្ឋ​មន្ត្រីហ៊ុនសែន

​រាជធានី​ភ្នំពេញ ៖ យោងតាម​​សា​រា​ចរ ដែល​​ចុះ​ហត្ថ​លេ​ខា ដោយ​​សម្តេច នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​​ថ្ងៃ​ទី​​៦ ខែ​តុ​លា ឆ្នាំ​​២០១៣​ នេះ បាន​​ឲ្យ​​ដឹង​ថា រាជ​រដ្ឋា​ភិ​បាល​​កម្ពុ​ជា ប្រ​កាស​​ផ្អាក​​ការ ប្រា​រព្ធ​​ពិ​ធី​បុណ្យ​​អុំ​ទូក ដែល​​​តែង​តែ​ប្រា​រព្ធ​​ធ្វើ ​​រាប់​រយ​ឆ្នាំ​មក​ហើយ នៅ​មុខ​​ព្រះ​បរម​រាជ​វាំង ដោយសារ​នៅ​ឆ្នាំ​២០១៣ នេះ មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​។​

សារាចរ​បានលើកឡើង​ថា ការផ្អាក​ព្រះរាជ​ពិធីបុណ្យ អុំទូក​នៅ​ឆ្នាំនេះ ដើម្បី​ប្រមូល​កម្លាំង​សរុប  មធ្យោបាយ​សរុប សម្រាប់​ដោះស្រាយ បញ្ហា​ទឹកជំនន់​។ បើតាម​សារាចរ​ដដែល​នេះ បាន​បង្ហាញថា ទឹកជំនន់​ទន្លេមេគង្គ ដែលមាន​សភាព​ធ្ងន់ធ្ងរ បាន​បណ្តាល​ឲ្យ​សាលារៀន វត្ត​អារាម មន្ទីរពេទ្យ ផ្ទះ​របស់​ប្រជាពលរដ្ឋ ផលដំ​ណាំ និង​សត្វពាហនៈ​ជាច្រើន ត្រូវ​រង​ការបំផ្លាញ និង​ធ្វើ​ឲ្យ​ប្រជាជន នៅ​តំបន់​ទឹក​លិច​មួយចំនួន បាត់បង់​ជីវិត​។​

 

​ប៉ុន្តែ​សារាចរ បាន​បញ្ជាក់ថា ការរៀបចំ​ពិធីបុណ្យ អុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅតាម​ទីកន្លែង​ដទៃ នឹង​ប្រព្រឹត្តទៅ​ជាធម្មតា តាម​ទម្លាប់ និង​តាម​ប្រពៃណី របស់​ប្រជាពលរដ្ឋ​។ ចំណែក​ការឈប់​សម្រាក ការងារ​របស់​មន្ត្រីរាជកា​រ និង​កម្មករ​និ​យោ​ជិ​ក​ចំនួន ៣ ថ្ងៃ នឹង​អនុវត្តតាម​ប្រតិទិន​ឈប់សម្រាក ជាធម្មតា​។​

 

បើ​គិតដល់​ឆ្នាំ​២០១៣ នេះ ការផ្អាក​មិន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ មាន​រយៈពេល ៣​ឆ្នាំ​មកហើយ ចាប់តាំងពី​មានការ​ផ្អើល ជាន់គ្នា​ស្លាប់​មនុស្ស និង​របួស​រាប់រយ​នាក់ នៅ​ស្ពាន​កោះ​ពេជ្រ​។ ពិធីបុណ្យ​អុំទូក គឺជា​ទំនៀមទម្លាប់ និង​ជា​ប្រពៃណី របស់​ប្រជាពលរដ្ឋ​ខ្មែរ រាប់​សតវត្សរ៍​មកហើយ សូម្បីតែ​នៅ​កម្ពុជា​ក្រោម ក៏​មានការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ជា​រៀងរាល់ឆ្នាំ មិនដែល​អាក់ខាន​នោះទេ​៕

Wat 061032 A9R7E7F.tmp A9R7E7F.tmp


Source from: watphnom-news.com

No comments:

Post a Comment