
ខេត្ដពោធិ៍សាត់ ៖ រថយន្ដកាមរីមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ទៅបុកបុរសចំណាស់ម្នាក់ ខណៈដែលកំពុងបណ្ដើរកង់ពីក្រោយ ដួលបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីម៉ោង ៦និង២៥ នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ លើកំណាត់ផ្លូវលេខ១៥៥ ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ។
ជនរងគ្រោះមានឈ្មោះ សំ វឿន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ-ឃុំព្រងិល ស្រុកភ្នំក្រវាញ ។ ចំណែកអ្នកបើកបររថយន្ដ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ព្រោះក្រោយពេលកើតហេតុ បានបើករត់គេចចូលស្រុកភ្នំក្រវាញ បាត់ស្រមោល ។ រថយន្ដដែលបើកបុកអ្នកជិះកង់ ម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0606 ហើយបំពាក់ដោយ អំពូលភ្លើងឡាហ្សែរផងដែរ៕
Source from: watphnom-news.com