កាមរី​​ឆ្លាម​​ផ្តាច់​​ព្រ​លឹង បើក​​បុក​​អ្នក​ជិះ​​កង់​​ពី​ក្រោយ ដួល​​បោក​​ក្បាល​​ស្លាប់​​ក្នុង​​ថ្លុក​ឈាម​

​ខេត្ដ​ពោធិ៍សាត់៖រថ​យន្ដ​​កាម​រី​​មួយ​គ្រឿងបាន​​បើក​​បោះ​ពួយ​​យ៉ាង​​លឿនទៅ​បុក​​បុរស​​ចំ​ណាស់​​ម្នាក់ខណៈ​ដែល​​កំ​ពុង​​បណ្ដើរ​​កង់​​ពី​ក្រោយដួល​​បោក​​ក្បាល​​នឹង​ថ្នល់ស្លាប់​​ភ្លាមៗ​​នៅ​​កន្លែង​កើត​ហេតុ

​ខេត្ដ​ពោធិ៍សាត់ ៖ រថ​យន្ដ​​កាម​រី​​មួយ​គ្រឿង បាន​​បើក​​បោះ​ពួយ​​យ៉ាង​​លឿន ទៅ​បុក​​បុរស​​ចំ​ណាស់​​ម្នាក់ ខណៈ​ដែល​​កំ​ពុង​​បណ្ដើរ​​កង់​​ពី​ក្រោយ ដួល​​បោក​​ក្បាល​​នឹង​ថ្នល់ ស្លាប់​​ភ្លាមៗ​​នៅ​​កន្លែង​កើត​ហេតុ កាល​ពី​ម៉ោង ៦​​និង​​២៥ នា​ទី​​ល្ងាច​​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​លេខ​១៥៥ ស្ថិតក្នុង​ភូមិ​អូរ​ស្រាវ ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្ដ​ពោធិ៍សាត់ ​។​

 

​ជនរងគ្រោះ​មានឈ្មោះ សំ វឿន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ។ ចំណែក​អ្នកបើកបរ​រថយន្ដ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ បាន​បើក​រត់គេច​ចូល​ស្រុក​ភ្នំក្រវាញ បាត់ស្រមោល ។ រថយន្ដ​ដែល​បើក​បុក​អ្នកជិះ​កង់ ម៉ាក​កាមរី​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A-0606 ហើយ​បំពាក់​ដោយ អំពូល​ភ្លើង​ឡា​ហ្សែ​រ​ផងដែរ​៕

Wat 291047


Source from: watphnom-news.com

No comments:

Post a Comment