
ខេត្តកំពត ៖ សមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយប៉ូលិសស្រុកឈូក ចាប់ឃាត់ខ្លួនសង្ឃកំហូចមួយអង្គ កាលពីវេលាម៉ោង ១និង២៥ នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ខណៈដែលសង្ឃអង្គនេះ កំពុងជិះម៉ូតូលើផ្លូវដូនយ៉យ ស្ថិតនៅភូមិព្រៃឃ្មុំ ឃុំដូនយ៉យ ស្រុកឈូកខេត្តកំពត ដោយយោងតាមដីកាបង្កាប់លេខ៣៧១ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងករណី រំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តិកាល ពីឆ្នាំ២០១១ ។
ជនសង្ស័យនេះមានឈ្មោះ សែម ផ្លយ អាយុ ៤០ឆ្នាំមានស្រុកកំណើត ក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានផ្សឹកនិង កសាងសំណុំរឿង បញ្ជូនទៅតុលាការ។ ចំណែកជនរងគ្រោះឈ្មោះ ផាន ស្រីហន អាយុ ១៩ឆ្នាំ ជានារីគរស់នៅភូមិឃុំកើតហេតុ ជាមួយជនសង្ស័យ។ ក្រោយពីបានរំលោភ នារីរងគ្រោះកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១១ បានសម្រេចរួចហើយនោះ ជនសង្ស័យ បានរត់គេចខ្លួនទៅស្រុកកំណើត រួចបួសជាសង្ឃបានជាងមួយវស្សា ក៏ត្រឡប់មកវិញ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕
Source from: watphnom-news.com