ឃាត់​ខ្លួន​​សង្ឃ​​កំ​ហូច​​មួយ​​អង្គ ដែល​​បាន​​ចាប់​រំលោភ​​នារី​.​​គ អាយុ ១៩​​ឆ្នាំ​ហើយ​រ​ត់​ទៅ​​បួស​

​ខេត្តកំពត៖សម​ត្ថ​កិច្ច​​ប៉ូ​លិស​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់បាន​​ស​ហ​ការ​​ជា​មួយ​​ប៉ូ​លិស​​ស្រុក​​ឈូកចាប់​​ឃាត់​ខ្លួន​​សង្ឃ​​កំ​ហូច​​មួយ​អង្គកាល​​ពី​​វេ​លា​​ម៉ោង១​​និង​​២៥នា​ទី​ថ្ងៃ​ទី​​២៨

​ខេត្តកំពត ៖ សម​ត្ថ​កិច្ច​​ប៉ូ​លិស​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់ បាន​​ស​ហ​ការ​​ជា​មួយ​​ប៉ូ​លិស​​ស្រុក​​ឈូក ចាប់​​ឃាត់​ខ្លួន​​សង្ឃ​​កំ​ហូច​​មួយ​អង្គ កាល​​ពី​​វេ​លា​​ម៉ោង ១​​និង​​២៥ នា​ទី​ថ្ងៃ​ទី​​២៨ ខែ​តុ​លា ឆ្នាំ​​២០​១៣ ខណៈ​ដែល​​សង្ឃ​​អង្គ​​​នេះ កំ​ពុង​​ជិះ​​ម៉ូ​តូ​​លើ​ផ្លូវ​​ដូន​​យ៉យ ស្ថិតនៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ដូន​យ៉យ ស្រុក​ឈូក​ខេត្តកំពត ដោយយោង​តាម​ដីកា​បង្កា​ប់​លេខ​៣៧១ ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​ករណី រំលោភ​សេពសន្ថវៈ ដែល​បាន​ប្រព្រឹត្តិកាល ពី​ឆ្នាំ​២០១១ ។​

 

​ជនសង្ស័យ​នេះ​មានឈ្មោះ សែម ផ្ល​យ  អាយុ ៤០​ឆ្នាំមាន​ស្រុកកំណើត ក្នុងភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ត្រូវបាន​ផ្សឹក​និង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ផាន ស្រី​ហន អាយុ ១៩​ឆ្នាំ ជានា​រីគ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ ជាមួយ​ជនសង្ស័យ​។ ក្រោយពី​បាន​រំលោភ នារី​រងគ្រោះ​កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១១ បានសម្រេច​រួចហើយនោះ ជនសង្ស័យ បាន​រត់គេចខ្លួន​ទៅ​ស្រុកកំណើត រួច​បួស​ជា​សង្ឃ​បាន​ជាង​មួយ​វស្សា ក៏​ត្រឡប់មកវិញ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​៕

Wat 291050


Source from: watphnom-news.com

No comments:

Post a Comment