
រាជធានីភ្នំពេញ ៖ យុវជន ២នាក់បានដួលផ្លោង ប្រកាច់ប្រកិនរងរបួសធ្ងន់ស្រាល ដោយសារតែស្រវឹងធ្លាក់ភ្នែក បើកម៉ូតូបោះពួយទៅបុកចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ១០និង១០ នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខរង្វង់មូល នាឡិកាវត្តភ្នំ តាមផ្លូវនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅគ្លីនីកឯកជន គឹមសុងផងដែរ។
មុនពេលកើតហេតុគេឃើញយុវជន ២នាក់ ជិះម៉ូតូសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-0049 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ប្រហែលជាទើបនឹងចេញពីផឹកស៊ី មានសភាពស្រវឹងធ្លាក់ភ្នែក ក៏ជ្រុលទៅបុករង្វង់មូលវត្តភ្នំ បណ្ដាលឲ្យដួលផ្លោងរបួស ប្រកាច់ប្រកិនរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។
ចំណែកម៉ូតូត្រូវខ្ទេចមួយកំណាត់មុខ ស្ទើរតែទាំងស្រុង ហើយត្រូវបាននគរបាល ប្រគល់ឲ្យអ្នករងរបួសស្រាល ដឹកយកទៅផ្ទះ។ យុវជនដែលរងរបួសស្រាល បាននិយាយថា បានជាពួកគេជិះម៉ូតូជ្រុលបុករង្វង់មូលវត្តភ្នំដូច្នេះ គឺដោយសារតែមានក្រុមក្មេងទំនើង ៤នាក់ទៀត ជិះម៉ូតូ២គ្រឿង ដេញវាយពួកគេ ហើយដោយសារភ័យពេក ក៏ជួបគ្រោះថ្នាក់តែម្តងទៅ៕
Source from: watphnom-news.com
No comments:
Post a Comment