ឡាន​​យី​​ឌុប​​ដឹក​​ក្របី​​បើក​​បុក​​អ្នក​ជិះ​​ម៉ូតូ​​ប៉ើង​​ជាង ១០​​ម៉ែត្រ​​បោក​​ក្បាល​​ស្លាប់​​ភា្ល​មៗ​

ខេត្តស្ទឹងត្រែង៖រថ​យន្ត​​ធុន​​ធំ​​ប្រ​ភេទ​​យី​​ឌុបបាន​​បើក​​បុក​​ជា​មួយ​​ម៉ូតូបណ្តាល​ឱ្យ​​បុ​រស​​វ័យ​ចំ​ណាស់​​​ម្នាក់ស្លាប់​​ភ្លាមៗ​​នៅ​​ក​ន្លែង​កើត​ហេតុកាល​ពី​​វេ​លា​​ម៉ោង៤​និង​​៣០​

ខេត្តស្ទឹងត្រែង ៖ រថ​យន្ត​​ធុន​​ធំ​​ប្រ​ភេទ​​យី​​ឌុប បាន​​បើក​​បុក​​ជា​មួយ​​ម៉ូតូ បណ្តាល​ឱ្យ​​បុ​រស​​វ័យ​ចំ​ណាស់​​​ម្នាក់ ស្លាប់​​ភ្លាមៗ​​នៅ​​ក​ន្លែង​កើត​ហេតុ កាល​ពី​​វេ​លា​​ម៉ោង ៤​និង​​៣០​ ​នាទី​រសៀល​​ថ្ងៃ​ទី​​២៨ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​ផ្លូវ​ជាតិ​​លេខ​​៧គល់ស្ពាន​សេកុង ត្រើយ​ខាងត្បូង ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​។​​

 

​មុនពេល​កើតហេតុ ជនរងគ្រោះ​ធ្វើដំណើរ ពី​លិច​មក​កើត លុះ​ពេល​ជិះ​ឆ្លង​ជាតិ​លេខ​៧​អា ជិត​ផុត​ហើយ​នោះ  ស្រាប់តែ​រថយន្ត​យី​ឌុប​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ធ្វើដំណើរ​ពី​ត្បូង​មក​ជើង បាន​បោល មក​មុក​ចំ​ពីមុខ​ពេញទំហឹង ធ្វើ​អ្នកជិះ​ម៉ូតូ​ខ្ទាត​ប៉ើង​ចម្ងាយ ប្រមាណ​ជាង ១០​ម៉ែត្រ ស្លាប់​នៅនឹងកន្លែង​។ ខណៈនោះ​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន អូស​ម៉ូតូ​នៅក្រោម​រថយន្ត ទៅមុខ​ជាង ២០០​ម៉ែត្រ ទើប​ឈប់ ហើយ​អ្នកបើកបរ រថយន្ត​បាន​ចុះ​គេចខ្លួន បាត់ស្រមោល​។​

 

​ជនរងគ្រោះ​មានឈ្មោះ វណ្ណ សា​ណង អាយុ ៦០​ឆ្នាំ ជា​ក្រុមប្រឹក្សា ស្រុក​សេសា​ន រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ហើយ​ម៉ូតូ​របស់​ជនរងគ្រោះ ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ​ក្រហម គ្មាន​ស្លាក​លេខ​។ ចំណែក​រថយន្ត​បង្ក ជា​ប្រភេទ​រថយន្ត​យី​ឌុប ពណ៌​ត្រួយ​ចេក​ម៉ាក FUSO  ពាក់​ស្លាក់​លេខ ស្វាយរៀង 3A 0762 ។ រថយន្ត​បង្ក​នោះ ជា​រថយន្ត​ដឹក​ក្របី ចេញពី​ម្តុំ​ព្រំដែន​ឡាវ យកទៅលក់​នៅ​វៀតណាម ដោយមាន​ឈ្មោះ ថា ជា​ម្ចាស់​រថយន្ត​នោះ​៕

Wat 291045

 


Source from: watphnom-news.com

No comments:

Post a Comment