ផឹក​ស៊ី​​ស្រ​វឹង​​ជិះ​​ម៉ូតូ​​ទៅ​បុក ខឿន​​ចិ​ញ្ចើម​ផ្លូវ​​រង្វង់​​មូល​​ចោម​ចៅ ដួល​សន្លប់​​តែ​ម្នាក់​ឯង​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ស្ថិត​ក្នុង​​ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំបាន​​បើក​​​ម៉ូ​តូ​​ទៅ​បុកខឿន​​ចិ​ញ្ចើម​ផ្លូវ​​រង្វង់​​មូល​​ចោម​ចៅស្ថិត​ក្នុង​​ស​ង្កាត់​​ចោម​ចៅខណ្ឌ​​ពោ​ធិ៍​​សែន​ជ័យតាម​ផ្លូវ​​ជាតិ​​លេខ​​៣

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ស្ថិត​ក្នុង​​ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំ បាន​​បើក​​​ម៉ូ​តូ​​ទៅ​បុក ខឿន​​ចិ​ញ្ចើម​ផ្លូវ​​រង្វង់​​មូល​​ចោម​ចៅ ស្ថិត​ក្នុង​​ស​ង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោ​ធិ៍​​សែន​ជ័យ តាម​ផ្លូវ​​ជាតិ​​លេខ​​៣ កាល​ពី​​វេ​លា​​ម៉ោង ៦​​និង​​៣០ នា​ទី​​ព្រ​លប់​​ថ្ងៃ​ទី​​២៧ ខែតុលា ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​របួស​បែកក្បាល និង​បែក​ចិញ្ចើម​សន្លប់ ស្តូកស្តឹង ត្រូវ​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​។​

 

​មុនពេល​កើតហេតុ​បុរសរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី ២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-4125 តាម​រង្វង់​មូល​ចោមចៅ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក ខឿន​ផ្លូវ​បណ្ដាលឱ្យ​ម៉ូតូ និង​អ្នកបើក​ដួល រងរបួស​ធ្ងន់​តែម្ដង ។

 

​ក្រោយពេល​ដឹងខ្លួន​ពី​សន្លប់ ជនរងគ្រោះ​បាន​ប្រាប់ថា គាត់​ឈ្មោះ សី វ៉ាន់​ណូ អាយុ ៣២​ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​សំបុក ឃុំ​ឈូក ស្រុក​ឈូក ខេត្ដ​កំពត ។ ជនរងគ្រោះ​ត្រូវ បាន​រថយន្ដ​សង្គ្រោះបន្ទាន់ របស់​អង្គភាព​៧១១ នៃ​កងពលតូច​លេខ​៧០ ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ បង្អែក​ពោធិ៍ចិនតុង​៕

Wat 291041


Source from: watphnom-news.com

No comments:

Post a Comment