ចោរ​លួច​​គាស់​​ផ្ទះ​​ជន​ជាតិ​​វៀតណាម​​ដល់​​ថ្ងៃ​​អ​ន្សា ត្រូវ​​អ្នក​ភូមិ​​ព្រួត​​វាយ សល់​​តែ​​ដង្ហើម​ច​ង្រិត​

​រាជធានី​ភ្នំពេញ៖ជន​ស​ង្ស័យ​​ជា​​ជន​ជាតិ​​វៀត​ណាម​​ម្នាក់ខណៈ​​កំ​ពុង​​លួច​​គាស់​​ជញ្ជាំង​​ផ្ទះ​​អ្នក​ភូមិក្នុង​​បំ​ណង​​លួច​​យក​​ទ្រព្យ​ស​ម្បត្តិក៏​ត្រូវ​​ប្រ​ជា​ពល​រដ្ឋ​ប្រទះ​ឃើញបាន​​ស្រែក​​ឆោ​ឡោនាំ​គ្នា​​ដេញ​ចាប់​បាន

រាជធានី​ភ្នំពេញ ៖ ជន​ស​ង្ស័យ​​ជា​​ជន​ជាតិ​​វៀត​ណាម​​ម្នាក់ ខណៈ​​កំ​ពុង​​លួច​​គាស់​​ជញ្ជាំង​​ផ្ទះ​​អ្នក​ភូមិ ក្នុង​​បំ​ណង​​លួច​​យក​​ទ្រព្យ​ស​ម្បត្តិ ក៏​ត្រូវ​​ប្រ​ជា​ពល​រដ្ឋ​ប្រទះ​ឃើញ បាន​​ស្រែក​​ឆោ​ឡោ នាំ​គ្នា​​ដេញ​ចាប់​បាន ហើយ​​ព្រួត​​វាយ​​បណ្តាល​​ឲ្យ​​រងរបួស​ធ្ងន់ សល់​ដង្ហើម​ចង្រឹត កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

 

​ជនសង្ស័យ​មានឈ្មោះ ង្វៀង កុង​ថា​ញ់ អាយុ ២៣​ឆ្នាំ ជនជាតិ​វៀតណាម បាន​រងរបួស​ធ្ងន់ធ្ង​រ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​ម​ន្ទើ​រ​ពេទ្យ​ព្រះកុសុមៈ​។ ចំណែក​ម្ចាស់ផ្ទះ ដែល​ជនសង្ស័យ​លួច​គាស់​ជញ្ជាំង​ផ្ទះ​នោះ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ​។ កន្លងមក​នៅក្នុង​ភូមិ​សាស្ត្រ​ខាងលើនេះ តែងតែមាន​ក្រុមចោរ ដើរ​ធ្វើ​សកម្ម​លួច​របស់របរ និង​ទ្រព្យសម្បត្តិ​ជា​ញឹកញាប់​។​

 

​ប្រជាពលរដ្ឋ​បាន​ខឹងសម្បា ព្រោះ​មិនដែល​ឃើញ​សមត្ថកិច្ច ចាប់​ជនល្មើស​បាន​ម្តងណា​ឡើយ ទើប​ប្រជាពលរដ្ឋ​ទាំងអស់គ្នា បាន​ជួបប្រជុំ ដើម្បី​ដាក់​វេន​យាម​យប់​ចាំ​ឃ្លាំមើល ក៏​ប្រទះឃើញ​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម​ម្នាក់នេះ បាន​កំពុង​ធ្វើ​សកម្មភាព គាស់​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ ក៏បាន​នាំគ្នា​ព័ទ្ធចាប់ និង​នាំគ្នា​ព្រួត​វាយ​ម្នាក់​១​ដៃ​១​ជើង ឲ្យ​រងរបួស​ធ្ងន់ នៅសល់តែ​ដង្ហើម​ចង្រឹត​៕

Wat 31102


Source from: watphnom-news.com

No comments:

Post a Comment