ឃាត់​​ខ្លួន​​​អា​ជីវ​ករ​ដែល​​​ចេញ​​​សែក​​​អត់​​លុយ​​​ចំ​​នួន ៣០​​​ម៉ឺន​​​ដុ​ល្លារ ផ្អើល​​​មុខ​​​សា​​លា​​​ពេទ្យ​

​រាជធានី​ភ្នំពេញ៖កម្លាំង​​​អា​វុធ​ហត្ថ​លើ​​ផ្ទៃ​​ប្រ​ទេសបាន​​ឃាត់​ខ្លួន​​មនុ​ស្សប្រុស​​ស្រី​​ពីរ​​នាក់ដែល​​កំពុង​​ជិះ​​រថ​យន្តធុន​​ត្រាពណ៌​​ស

​រាជធានី​ភ្នំពេញ ៖ កម្លាំង​​​អា​វុធ​ហត្ថ​លើ​​ផ្ទៃ​​ប្រ​ទេស បាន​​ឃាត់​ខ្លួន​​មនុ​ស្ស ប្រុស​​ស្រី​​ពីរ​​នាក់ ដែល​​កំពុង​​ជិះ​​រថ​យន្ត ធុន​​ត្រា ពណ៌​​ស អត់​​ស្លាក​​លេខ នៅ​មុខ​​សា​លា​ពេទ្យ ស្ថិត​នៅ​តាម​​បណ្តោយ ផ្លូវ​​ព្រះ​មុ​នី​វង្ស សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញកាលពី​វេលា​ម៉ោងជាង ៤​រសៀល ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ ពាកព័ន្ធ​ករណី​ចេញ​សែក​អត់​មាន​ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ ដោយយោង​ទៅតាម​ដីកា របស់​តុលាការ​។​

ក្រោយពី​សមត្ថកិច្ច​ឃាត់​រថយន្ត និង​បង្ហាញ​ដីកា មនុស្ស​ពីរ​នាក់​នោះ មិន​ព្រម​ចុះ​ពីលើ​រថយន្ត​ទេ ទើប​សមត្ថកិច្ច បង្ខំចិត្ត​ហៅ​ឡានស្ទូច​ទាំង​មនុស្ស​ទាំង​រថយន្ត យកទៅ​កាន់​ស្នងការដ្ឋាន​នគរបាល រាជធានី ភ្នំពេញ​។ ពីរ​នាក់​ប្ដី​-​ប្រពន្ធ​នោះ ​បាន​ទូរស័ព្ទរក​អន្ដរាគមន៍​ខ្វាត់ខ្វែង ហើយគេដឹងថា បុរសដែលត្រូវឃាត់ខ្លួន មានឈ្មោះ ថន សេងតារា  អាយុ ២៩ឆ្នាំ ជាអាជីវករ មានប្រពន្ធឈ្មោះ ជីវ មុយហៀង ៕

Wat 31101


Source from: watphnom-news.com

No comments:

Post a Comment