ប្តី​បម្រើការ​ក្នុង​កងកម្លាំង​ទាហាន​អាមេរិក បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង​ជា​ជនជាតិ​សិង្ហ​បុរី និង​ក្រោយមក​ប៉ុនប៉ង​សម្លាប់ខ្លួន​

មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​ទេ ដែលមាន​អំពើ​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ ឬ​ប្រពន្ធ​សម្លាប់​ប្តី​តាម​រូបភាព​ផ្សេងៗ​នោះ សូម្បី​នៅ​សហរដ្ឋអាមេរិក ដែល​ប្តី​បម្រើ​ការងារ​នៅក្នុង​កងកម្លាំង​ទាហាន​អាមេរិក ក៏​ដាច់ចិត្ត​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង មាន​សម្រស់​ស្រស់ស្អាត ជា​ជនជាតិ​សិង្ហ​បុរី​ដែរ​កាលពីពេល​ថ្មីៗ​នេះ​។​ ​

ប្រភពព័ត៌មាន​ពី​បណ្តាញឃោសនា​បរទេស បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែតុលា ឆ្នាំ​២០១៣ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅ​រដ្ឋ Hawaii សហរដ្ឋអាមេរិក ដោយ​បុរស​ជា​ប្តី​បម្រើ​ការងារ​ក្នុង​កងកម្លាំង​ទាហាន​អាមេរិក បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង ដែលមាន​សម្រស់​ផូរផង់​ជា​ជនជាតិ​សិង្ហ​បុរី នៅក្នុង​ផ្ទះ​តែម្តង រួចហើយ​ប៉ុនប៉ង​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​

ជនរងគ្រោះ​ជា​ប្រពន្ធ​អាយុ​៣៣​ឆ្នាំ មានឈ្មោះ Tara Irdawati Isnin ជា​ជនជាតិ​សិង្ហ​បុរី បាន​រៀបការ​ជាមួយ​មិត្ត​ប្រុស​របស់ខ្លួន​រួចហើយ​ក៏​ចាក​ចេញទៅ​រស់​នៅឯ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ Hawaii កាលពី​ខែសីហា ឆ្នាំ​២០១៣ កន្លងមក​។ នាង​ត្រូវបាន​ស្មា​មី​បាញ់សម្លាប់​នៅ​ជាន់​ទី​១៩ នៃ​អគារ​លំនៅដ្ឋាន​ក្នុង​ទីក្រុង Honolulu។

រីឯ​ជនសង្ស័យ​ជា​ស្វាមី​របស់​ជនរងគ្រោះ​មាន​អាយុ​៤០​ឆ្នាំ ឈ្មោះ Leo Chavez បម្រើ​ការងារ​ក្នុង​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក​។ ក្រោយពេល​បាញ់សម្លាប់​ភរិយា​របស់ខ្លួន​រួចហើយ ជនសង្ស័យ​ជា​ស្វាមី បាន​ប៉ុនប៉ង​បាញ់សម្លាប់​ខ្លួនឯង​ដែរ​តែ​មិនបាន​សម្រេច​ត្រឹម​ទទួលរង​របួស និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

មិនទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម​នៅក្នុង​ក្រុមគ្រួសារ​ប្តី​-​ប្រពន្ធ​ជា​ជនជាតិ​សិង្ហ​បុរី​នេះ​នៅឡើយ​ទេ ខណៈដែល​សមត្ថកិច្ចរ​បស់​សហរដ្ឋអាមេរិក​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​ក្នុងករណី​ឃាតកម្ម​ទាក់ទង​នឹង​កងកម្លាំង​ទាហាន​អាមេរិក​យ៉ាង​មមាញឹក​៕​

20131031_leo


Source from: www.dtn7.com

No comments:

Post a Comment