
នាង Foyce Le Xuan តារាចម្រៀង និងសម្តែងសិង្ហបុរី បានប្រកាសតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៣ថា នាងមានជំងឺមហារីកសុដន់ ដែលនឹងត្រូវធ្វើការវះកាត់យកដុំសាច់មហារីកចេញពីសុដន់របស់នាង។
ក្នុងវ័យ៣៣ឆ្នាំ តារាចម្រៀង និងសម្តែងសិង្ហបុរីរូបនេះនឹងចូលសម្រាកវះកាត់ដុំសាច់មហារីកចេញពីសុដន់របស់នាងនៅមន្ទីរពេទ្យ Mount Elizabeth ។
ក្រុមគ្រូពេទ្យជំនាញខាងជំងឺមហារីកបានតែងរំលឹកថា ការវះកាន់សុដន់ ដើម្បីពង្រីកឲ្យធំដែលក្លាយជាទីពេញនិយមតាមការចូលចិត្តរបស់តារាស្រីៗនោះគឺងាយប្រឈមនឹងការកើតមានជំងឺមហារីកសុដន់ បើទោះបីសុដន់ធំទ្រលុកទ្រលន់ធ្វើឲ្យប្រុសៗមួយចំនួនចាប់អារម្មណ៍ក៏ដោយ។ ម្យ៉ាងទៀតការប្រើប្រាស់សារធាតុគីមីច្រើនដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវក៏អាចនាំឲ្យមានការកើតជំងឺមហារីកដែរ៕
Source from: www.dtn7.com
No comments:
Post a Comment