
រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនមនុស្ស ប្រុសស្រីពីរនាក់ ដែលកំពុងជិះរថយន្ត ធុនត្រា ពណ៌ស អត់ស្លាកលេខ នៅមុខសាលាពេទ្យ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ពាកព័ន្ធករណីចេញសែកអត់មានទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ដោយយោងទៅតាមដីកា របស់តុលាការ។
ក្រោយពីសមត្ថកិច្ចឃាត់រថយន្ត និងបង្ហាញដីកា មនុស្សពីរនាក់នោះ មិនព្រមចុះពីលើរថយន្តទេ ទើបសមត្ថកិច្ច បង្ខំចិត្តហៅឡានស្ទូចទាំងមនុស្សទាំងរថយន្ត យកទៅកាន់ស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ។ ពីរនាក់ប្ដី-ប្រពន្ធនោះ បានទូរស័ព្ទរកអន្ដរាគមន៍ខ្វាត់ខ្វែង ហើយគេដឹងថា បុរសដែលត្រូវឃាត់ខ្លួន មានឈ្មោះ ថន សេងតារា អាយុ ២៩ឆ្នាំ ជាអាជីវករ មានប្រពន្ធឈ្មោះ ជីវ មុយហៀង ៕
Source from: watphnom-news.com