អាជ្ញាធរ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្មអហិង្សា​ចំនួន​៣​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ តែ​មិន​ឲ្យ​បោះជំរំ​ស្នាក់​នៅ​ពេល​យប់​

​នៅ​ថ្ងៃ​ទី​២១​ខែតុលា​ឆ្នាំ​២០១៣​នេះ​ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្មអហិង្សា​ដោយ​ដំណើរការ​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៣-២៤-២៥​ខែតុលា​

​នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្មអហិង្សា​ ដោយ​ដំណើរការ​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៣-២៤-២៥​ ខែតុលា​ ឆ្នាំ​២០១៣​ ចាប់ពី​ម៉ោង​០៦​ព្រឹក​រហូត​ដល់​ម៉ោង​១៨​ល្ងាច​ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​បោះជំរំ​ស្នាក់​នៅ​ពេល​យប់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ឬ​ទីកន្លែង​សាធារណៈ​ដទៃ​ផ្សេង​ទៀត​ឡើយ​ ។​

ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​មាន​បាតុករ​ចូលរួម​ក្នុង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​មិន​ឲ្យ​លើស​ពី​១​ម៉ឺន​នាក់​ ដែល​ជា​ចំនួន​សមាមាត្រ​ទៅ​នឹង​ក្រឡា​ផ្ទៃ​នៃ​ទីលាន​ប្រជាធិបតេយ្យ​ ។​ លើស​ពី​នេះ​ ក្រសួង​បាន​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលខុសត្រូវ​គ្រប់គ្រង​បាតុករ​ឲ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ធានា​ដល់​ការ​ធ្វើ​បាតុកម្ម​ប្រកបដោយ​សន្តិវិធី​ គ្មាន​អំពើ​ហិង្សា​ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ សណ្តាប់ធ្នាប់​សាធារណៈ​ អាយុជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​សាធារណៈ​ និង​ឯកជន​ ។​ ​

ជាមួយ​គ្នា​នេះ​ដែរ​ ទាក់ទង​នឹង​ការ​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថានទូត​ ឬ​ស្ថាន​តំណាង​នានា​ ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ប្រាប់​ថា​ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទាក់ទង​ផ្ទាល់​ជា​មុន​ជាមួយនឹង​ស្ថានទូត​ ស្ថាន​តំណាង​នីមួយៗ​ ។​ ក្នុង​ករណី​មានការ​យល់ព្រម​ទទួលយក​ញត្តិ​ពី​ស្ថានទូត​ ស្ថាន​តំណាង​ណាមួយ​រួច​ហើយ​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធានា​ទទួលខុសត្រូវ​នាំ​អ្នក​នាំ​ញត្តិ​ត្រឡប់​ទីលាន​ប្រជាធិបតេយ្យ​វិញ​ប្រកបដោយ​សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​ ៕​

Sar-Kheng-21-10


Source from: www.dtn7.com

No comments:

Post a Comment