ទាហាន​ចិន​ប្រកាសសង្គ្រាម​ជាមួយ​ឪម៉ាល់​យក្ស​បន្ទាប់​ពី​ឪម៉ាល់​ប្រភេទ​នេះ​បាន​សម្លាប់​មនុស្ស​៤២​នាក់​និង​របួស​រាប់​ពាន់​នាក់

​រដ្ឋាភិបាល​ចិន​បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ឪម៉ាល់​យក្ស​អាស៊ី​ដែល​មាន​សម្បុក​ដ៏​ធំ​សម្បើម​ឋិត​នៅ​កម្ពស់​ប្រមាណ​២០​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ​ពី​ដី​នៅ​លើ​ចុងឈើ​នោះ​ហើយ​ដោយ​ប្រើប្រាស់​កងកម្លាំង​យោធា​ច្រើន​សន្ធឹក​បន្ទាប់​ពី​ឪម៉ាល់​យក្ស​ប្រភេទ​នេះ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ចំនួន​៤២​នាក់​និង​រង​របួស​ចំនួន​១.៦៧៥​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​

​រដ្ឋាភិបាល​ចិន​បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ឪម៉ាល់​យក្ស​អាស៊ី​ ដែល​មាន​សម្បុក​ដ៏​ធំ​សម្បើម​ឋិត​នៅ​កម្ពស់​ប្រមាណ​២០​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ​ពី​ដី​ នៅ​លើ​ចុងឈើ​នោះ​ហើយ​ ដោយ​ប្រើប្រាស់​កងកម្លាំង​យោធា​ច្រើន​សន្ធឹក​ បន្ទាប់​ពី​ឪម៉ាល់​យក្ស​ប្រភេទ​នេះ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ចំនួន​៤២​នាក់​ និង​រង​របួស​ចំនួន​១.៦៧៥​នាក់​ នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ ចាប់តាំងពី​ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​មក​ ។​

​កង​ទាហាន​ចិន​បាន​ប្រើ​ឧបករណ៍​ការពារ​ខ្លួន​ រួម​មាន​ សម្លៀក​បំពាក់​ ម៉ាស់​ការពារ​ ឧស្ម័ន​ហ្គា​ស​ ដើម្បី​បាញ់​ទៅ​លើ​សម្បុក​ដ៏​ធំ​របស់​សត្វ​ឪម៉ាល់​យក្ស​ ព្រមទាំង​ត្រៀម​បិទ​ច្រកចេញ​-​ចូល​នៅ​តំបន់​ជុំវិញ​នោះ​ ការពារ​ខ្លាចក្រែង​បេសកកម្ម​កម្ចាត់​សត្វ​ឪម៉ាល់​យក្ស​ទទួល​រង​បរាជ័យ​ ហើយ​វា​ហើរ​ទៅ​ទិញ​អ្នកស្រុក​បន្ត​ទៀត​ ។

​ ​សូម​រំលឹក​ជូន​ថា​ ឪម៉ាល់​យក្ស​អាស៊ី​នេះ​មានឈ្មោះ​ជា​វិទ្យាសាស្ត្រ​ថា​ Vespa​ mandarinia​ ។​ វា​មាន​ប្រវែង​ពី​៣,៨១​សង្ទីម៉ែត្រ​រហូត​ដល់​ទៅ​៥​សង្ទីម៉ែត្រ​ និង​ពិស​របស់​វា​មាន​កម្រិត​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​ខូច​ក្រលៀន​ពេល​វា​ទិច​ ។​ ឪម៉ាល់​យក្ស​នេះ​វា​កាច​ខ្លាច​នៅ​ពេល​រដូវ​បន្ត​ពូជ​ និង​ពេល​ផ្លាស់​ទី​ធ្វើ​សម្បុក​ក្នុង​ចន្លោះ​ខែកញ្ញា​និង​ខែតុលា​ ។​ បើ​អាកាសធាតុ​ក្តៅ​វា​រឹតតែ​កាច​ថែម​ទៀត​ ៕​

China-5 Chana-2 China-4 China-3.jpgssss


Source from: www.dtn7.com

No comments:

Post a Comment