ជាង​​ច្នៃ​ត្បូង​​វ័យ​ក្មេង ​​ដាច់​ចិត្ត​​លេប​ថ្នាំ​​សម្លាប់​ខ្លួន មិន​ដឹង​​ជា​មាន​​ទុក្ខ​​ធំ​​ប៉ុណ្ណា​​ទេ​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ជា​ជាង​​ច្នៃ​ត្បូងត្រូវ​បាន​​បង​ស្រីប្រ​ទះ​ឃើញ​​ដេក​ស្លាប់នៅ​លើ​​គ្រែ​​ក្នុង​​បន្ទប់​​ជាន់​​ទី​១នៅ​​ក្នុង​ផ្ទះ​​របស់​ខ្លួនដោយ​​ការ​​លេប​ថ្នាំ​សម្លាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ជា​ជាង​​ច្នៃ​ត្បូង ត្រូវ​បាន​​បង​ស្រី ប្រ​ទះ​ឃើញ​​ដេក​ស្លាប់ នៅ​លើ​​គ្រែ​​ក្នុង​​បន្ទប់​​ជាន់​​ទី​១ នៅ​​ក្នុង​ផ្ទះ​​របស់​ខ្លួន ដោយ​​ការ​​លេប​ថ្នាំ​សម្លាប់​ខ្លួន បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ១៨​​និង​​៣០ នា​ទី​​យប់​​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ផ្ទះ​លេខ​១៧S ផ្លូវ​២៦៥ ក្រុម​៤៣ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​

 

ជនរងគ្រោះ​មានឈ្មោះ អ៊ុក ភា​រុណ អាយុ ២២​ឆ្នាំ មាន​មុខរបរ​ជាជាង​ច្នៃត្បូង ស្នាក់នៅ​ក្នុងផ្ទះ​​កើត​ហេតុ​​ខាង​លើ​។ នៅ​មុនពេល​កើតហេតុ​បងស្រី  បាន​ឡើង​ទៅលើ​បន្ទប់​ជនរងគ្រោះ  ក្នុង​​គោល​បំ​ណង​​ហៅ​​ជន​រងគ្រោះ ទៅ​ហូប​ស៊ុប​នៅ​ខាងក្រៅ តែ​ពេលនោះ​ហៅ​មិនឮ​សំឡេង​ឆ្លើយ ទើប​បងស្រី​បាន​ដើរ​ឡើង​ទៅដល់​បន្ទប់ ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដេកស្លាប់​នៅលើ​គ្រែ​បាត់ទៅហើយ​។

 

ភ្លាមៗ​នោះ ក្រុមគ្រួសារ​ជនរងគ្រោះ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច ហើយមន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ការ លេបថ្នាំ​ចម្រុះ​ធ្វើអត្តឃាត ហើយ​បាន​បន្សល់​ថ្នាំ​ពណ៌​លឿង មួយកញ្ចប់​នៅក្បែរ​សព​ផងដែរ​។ តែ​គេ​មិនបាន​ដឹងថា ការធ្វើអត្តឃាត​នេះ កើតឡើង​ដោយសារ​រឿង​អ្វី​នោះទេ ហើយ​ជនរងគ្រោះ​ក៏​មិនដែល បាន​និយាយ​អ្វី​នោះដែរ​៕

Wat 30103



Source from: watphnom-news.com

No comments:

Post a Comment