ពង្រឹង​សន្តិសុខ​នៅតាម​ពន្ធនាគារ និង​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ យក​​​ម្ហូប​អា​ហារ​​​ទៅ​​​ឲ្យ​​​អ្នក​​​ជាប់​​ឃុំ ក្នុង​​រដូវ​​បុណ្យ​​ភ្ជុំបិណ្ឌ​

​រាជធានី​ភ្នំពេញ៖អគ្គនាយកដ្ឋាន​​ពន្ធ​នា​គា​រនៃ​​ក្រ​សួង​ម​ហា​ផ្ទៃបាន​ចេញ​​សេ​ច​ក្តី​ណែ​នាំឲ្យ​ម​ន្ត្រី​​​គ្រប់​​គ្រង​ព​ន្ធ​នា​គារទូ​ទាំង​ប្រ​ទេសអ​នុ​ញ្ញាត​​ឲ្យ​​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ

​រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​​ពន្ធ​នា​គា​រ នៃ​​ក្រ​សួង​ម​ហា​ផ្ទៃ បាន​ចេញ​​សេ​ច​ក្តី​ណែ​នាំ ឲ្យ​ម​ន្ត្រី​​​គ្រប់​​គ្រង​ព​ន្ធ​នា​គារ ទូ​ទាំង​ប្រ​ទេស អ​នុ​ញ្ញាត​​ឲ្យ​​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ ជា​ធម្មតា​​របស់​​ក្រុម​គ្រួ​សារ ជន​​ជាប់​ឃុំ នៅ​​ថ្ងៃ​បុណ្យ​​ភ្ជុំ​បិណ្ឌចាប់ពី​ថ្ងៃទី ០៣​ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៣ ដោយ​ត្រូវ​ឲ្យ​អនុញ្ញាត ឲ្យ​គ្រួសារ​ជន​ជាប់ឃុំ ជួប​ប្រាស្រ័យ​ទាក់ទង សួរសុខទុក្ខ និង​ផ្តល់​ម្ហូបអាហារ នំចំណី​ដល់​ជន​ជាប់ឃុំ នៅក្នុង​ឱកាស​បុណ្យ ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​។​

នៅក្នុង​សេចក្តីណែនាំ ពី​ការបង្កើន​កិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ការចាត់តាំង​រៀបចំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ តាម​មណ្ឌល​កែប្រែ ពន្ធនាគារ រាជធានី​-​ខេត្ត បាន​ណែនាំ​ឲ្យ​មាន កម្លាំង​ការពារ បែងចែក​ឲ្យ​មានការ ទទួលខុសត្រូវ តាម​វេន​ប្រចាំការ ២៤​ម៉ោង​លើ​២៤ ម៉ោង និង​ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការត្រួតពិនិត្យ ឆែកឆេរ​ក្នុង​បន្ទប់ និង​គ្រប់​ចំណុច​គោលដៅ ដើម្បី​ឆែកឆេរ​រក ឧបករណ៍ សម្ភារៈ​ខុសច្បាប់ និង​ផ្ទុយ​ពីបទ​កំណត់​ផ្ទៃក្នុង​ពន្ធនាគារ ដើម្បី​ធានា​ការពារ សុវត្ថិភាព សន្តិសុខ​ពន្ធនាគារ​៕

Wat 031022 Wat 031023


Source from: watphnom-news.com

No comments:

Post a Comment