នារី​​ខា​រ៉ា​អូ​ខេ ប៊េ​ស​​ស្តារ ដ៏​​ស្រស់​ស្អាត ត្រូវ​​ក្រុម​ចោរ​ប្លន់​​ម៉ូតូ កាប់​​របួស​​ដៃ​​ដេរ ១៥​​ថ្នេរ​

​រាជធានី​ភ្នំពេញ៖នារី​​ខា​រ៉ា​អូ​ខេ​​ដ៏​​ស្រស់​ស្អាតខណៈ​ដែល​​ចេញ​ពី​​ធ្វើ​ការត្រូវ​​ជន​ស​ង្ស័យ២​​នាក់​ជិះ​​ម៉ូតូ​​ឌ្រី​មពណ៌​​ខ្មៅ១​​គ្រឿង

​រាជធានី​ភ្នំពេញ ៖ នារី​​ខា​រ៉ា​អូ​ខេ​​ដ៏​​ស្រស់​ស្អាត ខណៈ​ដែល​​ចេញ​ពី​​ធ្វើ​ការ ត្រូវ​​ជន​ស​ង្ស័យ ២​​នាក់​ជិះ​​ម៉ូតូ​​ឌ្រី​ម ពណ៌​​ខ្មៅ ១​​គ្រឿង ប្រ​ដាប់​​ដោយ​​ដាវ​​សាំ​​ម៉ូ​រ៉ៃ កាប់​ទៅ​លើ​​នារី​​ម្នាក់​​ជា​​អ្នក​បើក​បរ បណ្តាល​​ឲ្យ​​រយះ​​ដៃ​​របួស​ធ្ងន់ ប្លន់​​យក​​ម៉ូតូ​​អាយ​​ខន ១​គ្រឿង បាន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខផ្ទះ​នារី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

 

​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យកទៅ​នោះ ម៉ាក​អាយ​ខន ពណ៌​ឈាមជ្រូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-6067 ដែលជា​កម្មសិទ្ធិ​របស់​នារី​ឈ្មោះ សុខ ស្រី​នី​ត អាយុ ២២​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ  ស្នាក់នៅ​កន្លែងកើតហេតុ រងរបួស​ដៃ​ដេរ ១៥​ថ្នេរ និង​នារី​ម្នាក់ទៀត ជា​អ្នករួមដំណើរ​ឈ្មោះ ស្រី ម៉ៅ មិនបាន​រងរបួស​ទេ ។ ជនសង្ស័យ​មាន​គ្នា ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក​ប្រដាប់​ដោយ ដាវ​សាមូរ៉ៃ ។​

 

​មុនពេល​កើតហេតុ​នារី​រងគ្រោះ​ទាំង ២​នាក់ បាន​ចេញពី​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ ប៊េ​ស​ស្តារ ជិះ​ម៉ូតូ​អាយ​ខន ពណ៌​ឈាមជ្រូក​លា​យស ១​គ្រឿង ធ្វើដំណើរ​តាមផ្លូវ​លេខ ៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​មុខផ្ទះ ត្រង់ចំណុច​កើតហេតុ ក៏ត្រូវ​ក្រុម​ជនល្មើស កាក់​ម៉ូតូ​របស់​នាង យក​ដាវ​សា​មូ រ៉ៃ​កាប់​ទៅលើ ដៃ​ខាងឆ្វេង រួច​ដណ្តើមយក​ម៉ូតូ ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ៕

Wat 22103


Source from: watphnom-news.com

No comments:

Post a Comment